ខេត្តកំពង់ឆ្នាំង ៖ ពីរនាក់ប្តីប្រពន្ធ បានល្មើសទៅនឹងបម្រាម លួចចូលមកខេត្តកំពង់ឆ្នាំង ត្រូចឃាត់ខ្លួនយកទៅធ្វើតេស្ត និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មន្ត្រីអាជ្ញាធរ សមត្ថកិច្ច និងក្រុមគ្រូពេទ្យបានចុះទៅណែនាំគាត់ឲ្យទៅធ្វើតេស្តនិងត្រូវធ្វើចត្តាឡីស័ក តាមវិធានការរបស់ក្រសួងសុខាភិបាល ប៉ុន្តែពួកគេមិនព្រមសហការ និងស្តាប់តាមការណែនាំឡើយថែមទាំងរារាំងមន្ត្រីក្រុមការងារដែលបានចុះទៅសម្របសម្រួលទៀតផង។
គេនៅមិនទាន់ស្គាល់ឈ្មោះ២នាក់ប្តីប្រពន្ធនេះនៅឡើយទេ។ ពួកគេលួចចូលមកខេត្តកំពង់ឆ្នាំង កាលពី៥ថ្ងៃមុន និងស្នាក់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ក្រោយពីទទួលបានព័ត៌មាន មន្ត្រីអាជ្ញាធរបានចុះទៅដល់ទីតាំងតែម្តង៕