ខេត្តកំពង់ធំ៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសារការី បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដែលទទួលរងគ្រោះដោយសារបាតុភូត ខ្យល់ កន្រ្តាក់ របើកដំបូល នៅឃុំឈូក នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បាន នាំយកនូវ ក្តីនឹក រឭកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សំដែង នូវការ សោកស្ដាយចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅពេលនេះ៕