តារាសម្តែងទឹម រដ្ឋានឹងចូលរោងការ ថ្ងៃទី២៥និង២៦ ខាងមុខដ៍ឆាប់នេះហើយ។ នាងរង់ចាំពេលវេលាមួយនេះ មិនតិចឆ្នាំឡើយ។ អ្វីដែលនាងពិបាកធ្វើចិត្ត គឺការបាត់បង់ម្តាយ មិនបានឃើញរូបភាពកូនស្រី តែងខ្លួនកូនក្រមុំ។ ទឹម រដ្ឋា ឡើងទ្រហោយំពេល អ្នកនាង យ៉ាន លីនដា ពញ្ញាក់អារម្មណ៍ ហើយនាងមិននឹកស្មានថា បានជុំគ្នាលាភាពនៅលីវនេះឡើយ។ទឹម រដ្ឋា បាន និយាយលើ បណ្តាញសង្គមថា «ជប់លាងលាភាពនៅលីវ♥️😂 !អរគុណគុណមិត្តភក្ដ័ទាំងអស់គ្នាជាទីស្រលាញ់និងគោរព ដែលបានផ្ដល់ស្នាមញញឹមដ៏មានសេក្ដីសុខ១នេះដល់ខ្ញូំ អរគុណដែលបានចូលមកក្មុងជិវិតខ្ញុំ ខ្ញុំគឺជាមនុស្សដែលមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា 🙏🏾 អរគុណខ្លាំងបំផុតដល់my ម្ចាស់កម្មពា 🤣👉 Tim Votey គឺជាមនុស្សស្រីម្នាក់ដែលនៅពីក្រោយស្នាមញញឹមដល់កក់ក្ដៅមួយនេះ♥️ អរគុណសំរាប់គ្រប់យ៉ាង ♥️🤣 សរលាញ់ណាស់ ហើយក៏ស្រលាញ់អ្នកទាំងអស់គ្នាខ្លាំង »។
តារាសម្តែង និងបង្ហាញម៉ូតនាង ទឹម រដ្ឋា បានប្រកាសកំណត់ថ្ងៃរៀបការជាផ្លូវការហើយ ដោយពិធីមង្គលរបស់នាងនឹងធ្វើឡើងនៅបំណាច់ខែនេះ ជាមួយនឹងស្វាមីដែលជាជនបរទេស បន្ទាប់ពីអ្នកទាំងពីរបានសាងទំនាក់ទំនងស្នេហ៍យ៉ាងផ្អែមល្ហែមអស់ជាច្រើនឆ្នាំមកនេះ។ទឹម រដ្ឋា នឹងលាពាក្យនៅលីវរបស់ខ្លួននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះហើយ ដោយនៅក្នុងនោះនាងគ្រោងនឹងអញ្ជើញភ្ញៀវកិត្តិយស ជាពិសេសមិត្តភក្តិស្និតស្នាលក្នុងចង្កោមអ្នកសិល្បះដូចគ្នាប្រមាណជា៧០នាក់ ដើម្បីពិសារភោជនីយហារនៅថ្ងទី២៦ ខែមីនា នៅមជ្ឈមណ្ឌល់កោះពេជ្រ។ទឹម រដ្ឋា បានលើកឡើងតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា “នាងខ្ញុំ និងអនាគតស្វាមី Jovany Antonio សូមជម្រាបសួរ! ខ្ញុំទាំងពីរនាក់ សូមជម្រាបជូនដល់ញាតិមិត្ដ និងភ្ញៀវកិត្ដិយសទាំងឲ្យបានដឹងជាមុនថា ខ្ញុំទាំងពីរនាក់នឹងរៀបមង្គលការនៅថ្ងៃទី២៥-២៦ ខែមីនា អីចឹងសូមភ្ញៀវកិត្ដិយសទាំងអស់ត្រៀមទទួលការអញ្ជើញពីខ្ញុំផង”។
យ៉ាងណា ដំណឹងពីការចូលរោងការជាផ្លូវការរបស់ ទឹម រដ្ឋា នាពេលនេះបានធ្វើឲ្យមហាជន អ្នកគំាទ្រ ជាពិសេសមិត្តភក្តិក្នុងសិល្បះបាននាំគ្នាសម្តែងការអបអរសាទរយ៉ាងខ្លាំង ក្នុងពេលដែលបានសម្រេចចិត្តកសាងសុភមង្គលគ្រួសារនាពេលនេះ ខណះពេលអាយុុរបស់ក៏កាន់តែជ្រេបន្តិចទៅហើយនោះ។