ថៃ៖ រឿងរ៉ាវហេតុកើតឡើងចំពោះតារាសម្តែងស្រី Tangmo Nida នៅតែជាករណីដែលមហាជនជាច្រើនកំពុងយកចិត្តទុកដាក់ និងតាមដានលើបញ្ហាប្រព័ន្ធយុត្តិធម៌ ។ ចំពោះមូលហេតុនៃការស្លា.ប់របស់តារាសម្តែងស្រី Tangmo ដែលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ ស.ព.របស់នាងបានធ្វើកោសល្យវិច័យលើកទី២ បើតាមការទម្លាយពីម្តាយរបស់ Tangmo ។ក្នុងនោះផងដែរ ចំពោះមូលហេតុដែលម.ឈូ.ស.មានពណ៌ផ្កាឈូក មិនមែនជាពណ៌ត្នោត ព្រោះពណ៌នេះគឺជាពណ៌ដែល Tangmo ចូលចិត្ត ។
លើសពីនេះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ក្នុងកម្មវិធីពេលព្រឹករបស់ប៉ុស្តិ៍លេខ ៣ ថៃ បានរាយការណ៍បន្ថែមឲ្យដឹងថាគ្រួសាររបស់ Tangmo ក៏បានដាក់តុក្កតាពណ៌ផ្កាឈូកមួយ នៅក្នុងមឈូសរបស់នាងផដែរ ។ ដោយតុក្កតានោះ គឺជារបស់ Tangmo ស្រលាញ់ព្រោះវាជាអំណោយដែល Tangmo ទិញឲ្យលោកពុក មុនពេលគាត់ស្លា.ប់ ។ដូចដែលមហាជនបានឃើញស្រាប់ហើយ រាល់ពេលដែលឪពុករបស់ Tangmo សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ជាធម្មតាគាត់តែងយកតុក្កតានេះ ទៅគេងជាមួយ ។
ដោយឡែក បើក្រឡេកទៅមើលរូបថតដែល Tangmo បានបង្ហោះ កាលពីឆ្នាំ ២០២០ ឃើញថា តារាស្រីរូបនេះ បានបង្ហោះរូបថតឪពុកកំពុងសម្រាន្ត ជាមួយនឹងតុក្កតាពណ៌ផ្កាឈូកនៅលើគ្រែ ក្នុងមន្ទីរពេទ្យ ។មិនតែប៉ុណ្ណោះ ក៏មានរូបថតជាច្រើនសន្លឹកទៀតរបស់ឪពុកនាង តែងនៅជាប់នឹងតុក្កតាដែលកូនស្រីទិញជាកាដូ មិនថា សម្រាន្ត អង្គុយញ៉ាំអាហារ តុក្កតានេះនៅក្បែរគាត់គ្រប់ពេល៕