ភ្នំពេញ ៖ យុវជន ២នាក់ជិះម៉ូតូចេញពីធ្វើការខួបកំណើត នៅម្តុំវិមានឯករាជ្យ រួចជិះត្រឡប់មកផ្ទះវិញ ក៏ត្រូវជនស្លៀកពាក់ស៊ីវិលមួយក្រុមទៀត ជិះម៉ូតូដេញវា.យពីក្រោយដកកាំ.ភ្លើងគំ.រាមរួចទាញខ្នោះវា.យទៅលើយុវជន២នាក់នោះ។ហេតុការណ៍ភ្ញាក់ផ្អើលមួយដែលបានកើតឡើង កាលពីវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៨ខែមីនាឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានឃើញយុវជន ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅមិនចាំផ្លាកលេខ បាននាំគ្នាធ្វើខួបកំណើតនៅជិតហ្នឹងបរិវេណវិមានឯករាជ្យ បន្ទាប់ពីពួកគេធ្វើខួបកំណើតរួច ក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ តាមបណ្ដោយផ្លូវព្រះនរោត្តម ខណៈជិះមកដល់ស្តុបចំការមន ស្រាប់តែលេចមុខជនស៊ីវិលមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នាជាច្រើននាក់ បានដេញពីក្រោយរួចយកដុំថ្មគ.ប់វា.យបំបែកម៉ូតូ បណ្ដាលឲ្យរងការខូចខាត ហើយបានដកកាំ.ភ្លើងខ្លីគំ.រាម និងយកខ្នោះវា.យទៅលើយុវជនពីរនាក់ ផ្អើលប្រជាពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ចខណ្ឌចំការមន ឱ្យចុះមកអន្តរាគមន៍ភ្លាមៗ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏បានឃាត់ខ្លួនជនស៊ីវិលមួយក្រុម និងវត្ថុតាងកាំ.ភ្លើងខ្លីមួយដើម និងម៉ូតូនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរ និងចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់៕