ពិតណាស់ អាចនិយាយបានថាកញ្ញា ឌី បញ្ញាវិមាលា ជាយុវតីតំបូងគេដែលក្លាយជាម្ចាស់ជ័យលាភីកម្មវិធី Miss Teen International Cambodia 2021 ដែលរូបនាងនឹងតំណាឲ្យយុវតីកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសហ្វីលីពីន នាពេលខាងមុខនេះហើយ ហើយនាងក៏បានតាំងចិត្តយ៉ាងមុតមាំថានឹងធ្វើឲ្យបានល្អ ជាពិសេសនាងបានកំពុងត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញសមត្ថភាពនៅលើឆាកដ៏អស្ចារ្យមួយនេះ ។
មិនត្រឹមតែប៉ុណ្ណោះ គេអាចនិយាយបានថាកញ្ញា ឌី បញ្ញាវិមាលា ពិតជាសាកសមទទួលបានតំណែកឯក Miss Teen International Cambodia 2021 ទោះបីជានាងទើបតែមានអាយុ ១៤ ឆ្នាំក៏ពិតមែន ។មួយវិញទៀត រូបនាងថាមទាំងមានសមត្ថភាព ចំណេះដឹង ទេពកោសល្យផ្សេងៗជាច្រើនទៀតផងដែរ ក្នុងនោះដែរ ក្រោយគ្រងមកុដរួចមិនបានប៉ុន្មានផង គេក៏បានឃើញនងមានការងារជាច្រើនបន្តបន្ទាប់ តាមរយៈការថតម៉ូតផ្សេងៗ ។
ដោយឡែក ប្រិយមិត្តមួយចំនួនធំធ្លាប់តែបានឃើញសម្រស់កញ្ញា ឌី បញ្ញាវិមាលា ផាត់មុខតែងខ្លួនខ្ញង់ៗ មានភាពស៊ីវិល័យយ៉ាងឆើតឆាយ ប៉ុន្តែបើក្រឡេកទៅមើលមុខមាត់បវរកញ្ញា យុវវ័យអន្តរជាតិកម្ពុជាឆ្នាំ ២០២២ រូបនេះវិញ ពេលតែងខ្លួនសាមញ្ញគ្មាន Make up ឃើញថាស្រស់សោភា និងទាក់ភ្នែកណាស់ ។ លើសពីនេះទៅទៀតនោះ ស្បែកមុខក៏ម្មត់រលោង គ្មានស្នាមសូម្បីតែបន្តិច ដែលធ្វើឲ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សរសើរពីនាងគ្រប់ៗគ្នា ៕