ការប្រកួតបវរកញ្ញា ចក្រវាឡពិភពលោក បានបញ្ចប់ហើយកាលពីយប់ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២១ នាប្រទេសអុីស្រាអែល ត្រូវនឹងព្រឹកថ្ងៃទី១៣ នៅប្រទេសកម្ពុជា។ យើងសោកស្តាយចំពោះ បេក្ខភាពបវរកញ្ញា កម្ពុជាយើងដែល មិនអាចចូលដល់វគ្គបន្តទោះ ១៦ប្រទេសក៍ដោយ។ យើងមានតែការលើកទឹកចិត្តបន្តទៀត សម្រាប់អ្នកក្រោយៗដើម្បី បន្តមាគ៌ាវិស័យបវរកញ្ញា អោយទៅមុខបន្ថែមទៀត។កញ្ញាងិន ម៉ារ៉ាឌី ដែលជាក្តីរំពឹង របស់កម្ពុជា រដូលកាលថ្មីនេះ មិនអាចតតាំងបានចំពោះការប្រកួតដោយ មិនបានឈ្នះដល់១៦ប្រទេសដែលខាង យើងចង់ឃើញបានទេ។ ស្របពេលដែលប្រទេសថៃក៍មិនមានឈ្មោះចូលដល់១៦ ប្រទេសហ្នឹងគេដែរ ព្រោះបេក្ខភាពប្រទេសថៃ ក៍ល្បីសម្បូរនារីស្អាតៗឆ្លាត មកប្រកួតតែលើកនេះ មិនមានកំណត់ត្រាណាដែលសម្គាល់ ដូចរាល់ដង។
ងិន ម៉ារ៉ាឌី បានផ្ញើការ សុំទោសដល់លោកម៉ែន និមលរត្ន័ ជាអ្នកគ្រប់គ្រងបវរកញ្ញាចក្រវាឡកម្ពុជា ដែលមិនអាចបន្តដំណើរបានទាំងប្រឹងប្រែងអស់កម្លាំងកាយចិត្តហើយ។ ភ្លាមៗលោក ម៉ែន និមលរត្ន័ បានតបតាមហ្វេសបុកថា «ក្មេងតូចអេីយ! បងដឹងថាអូនហត់ខ្លាំងណាស់ហេីយ ៗទាំងអស់គ្នានៅកម្ពុជានៅតែស្រលាញ់អូនជានិច្ច ហេីយការដែលព្យាយាមបំពេញតួរនាទីតំណាងប្រទេស ជាកាតព្វកិច្ចនិងសំពាធដ៏ធំធេងសំរាប់អូន រួចទៅហេីយ We love you Marady Ngin!»។
ងិន ម៉ារ៉ាឌី ដែលជា នារីវ័យឆ្លាតលើ ការប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា បានហោះ ទៅការប្រឡងនារីកំពូលសម្រស់មកពី បណ្តាប្រទេសផ្សេងៗ។ នាងបានបង្វឹកខ្លួនយ៉ាងខ្លាំង សម្រាប់ការប្រឡងមួយនេះ និងជាក្តីស្រម៉ៃ ដែលនាងប៉ងយូរមកហើយ។នាងសម្រេចចិត្តយករៀមច្បងសារីតា ជាគូដោយសារកម្ពស់ ហើយសារីតាជឿជាក់អាចធ្វើបាន ទើបម៉ារ៉ាឌីមិនបង្អង់យូរហើយខំសម្រេច មហិច្ឆិតា រហូតបានឈ្នះក្នុងប្រទេសទាំងស្មានមិនដល់។