ប្រិយមិត្ត បានទទួលជ្រាបមកហើយ ថាក្នុងក្រុមគ្រួសារ របស់កញ្ញា ឌួង ហ្សូរីដា ម្តាយរបស់អ្នកនាងរងសម្ពាធ ការឈឺស្កាត់ អស់ជាច្រើនឆ្នាំ។ ប៉ុន្តែស្ត្រីមេគករួសារ ដ៍មោះមុត ឌួង ហ្សូរីដា និងប្អូនៗទាំង២ បានប្រយុទ្ឋប្រឆាំង មើលថែទាំជំងឺម្តាយ អស់ប្រាក់រាប់ភ្លេច ហត់នឿយចេញញើសចេញឈាម ក៍មិនដែលដកចិត្តបញ្ឈប់ នៅតែតស៊ូជម្នះ រហូតអ្នកមានគុណ ទទួលបានភាពគាប់ប្រសើរ ហើយអ្នកម្តាយហ្សូរីដា ដែលមានសុខភាពរឹងមាំល្អឡើងវិញចាត់ទុកថា ជាម្តាយមានសំណាង មានបុណ្យ ឃើញកូនៗធ្វើបែបនេះ។
ម្តាយពិធីការិីនី ប្រកបដោយចំនេះដឹង និងជំនាញពិតឌួង ហ្សូរីដា កាលពីពេលកន្លងទៅ ស្រាប់តែ បង្ហោះសារអមដោយសំណេរចេញពីដួងចិត្តថា « អរគុណគ្រប់យ៉ាងកូននុច ! កូនគឺជាក្មេងម្នាក់ដែលពូកែមើលថែជម្ងឹ អ្នកម៉ែ ។ កូនមិនដែលត្អូញត្អែរសូមបីមួយមាត់
ជាតិេនះអ្នកសំណាងណាស់ទោះបីមិនមានលុយល់ច្រើននឹងគេក៏ដោយ ។ អ្នកសំណាង ខ្លាំងបំផុត ដោយអ្នកបានកូនស្រីទាំងបី សុទ្ធតែកូនដឹងគុណម្ដាយទាំងអស់ចាសសូមជូនពរកូនទាំងបី មុទិតា ស្រីនុច ស្រីនីត សូមកូនជួបតែសេចក្ដីសុខ មានវាសនាខ្ណស់ មានសំណាងនឹងលុយប្រឹងរកស៉ីដើម្បអោយ លុយហូរចូល ឆឺប ឆឺប ណាចាស ! អំពើល្អរបស់កូនដែលនាំកូនជួបអនាគតល្អសប្បាយរុងរឿងជារៀងរហូតណាចាស »។ដើម្បីអោយអ្នកម្តាយ កាន់តែមានភាពកក់ក្តៅនិងកម្លាំងចិត្ត ហ្សូរីដាបានបញ្ជូនប្អូនស្រីពៅ អោយមើលថែរម្តាយ ហើយបង្ហោះសារដែរថា «: ជូនកូនពៅទៅជួបលោកម៉ែត្រឹម Airport ទេចាស៎ មិនបានទៅណាខ្លួនឯងទេ បើទៅមួយទៀត បានអ្នកណារកប្រាក់ផ្ញើរអោយអ្នកនៅថៃទៅ ? មួយថ្ងៃ Live 3ពេល ហើយការងាររវល់ ហាង ២ ៣ទៀត បើមិនប្រឹងធ្វើម៉េចទប់នឹងការចំណាយបាន។
សំខាន់លោកម៉ែចង់ជួបកូនពៅ នឹកកូនពៅPinky Nith Nithគ្រាន់តែលឺកូនពៅចេញដំណើរចុះដល់ដីថៃហើយ ខលមកប្រាប់ថា គេងមិនលក់ទេ នឹកណាស់ ចង់អោបកូនពៅ យីសលោកម៉ែ អើយ លោកម៉ែ កូនកណ្តាលនៅថែររាល់ថ្ងៃ ភ្លេចអោយឈឹងហ្មង Srey Nuch។អរគុណសន្តិភាព 🇰🇭ដែលចាប់ផ្តើមសម្រួលប្រទេសកម្ពុជា មកសភាពដើមជាបណ្តើរៗវិញហើយ ។ សង្ឃឹមថាយើងនឹងអាចមានឱកាសហោះហើរ ចេញចូលក្រៅប្រទេស ដូចពេលមុនទៀត បន្ទាប់ពីកូវីដនឹងបញ្ចប់ពិតប្រាកដ Lim Yalin Kozona Duong Srey Nuch Vichitrabooth May Kang Oudommonineath Pureth SK»។ តបការមើលឃើញ ហ្សូរីដា និងប្អូនបូជាកម្លាំងកាយចិត្តណាស់ មកលើម្តាយ ដោយមិនហ៊ានភ្លេចខ្លួន ដើរសប្បាយខុសតម្រានោះទេ មួយជំហ៊ានៗគិតតែពីចែកជើងគ្នាខំរកសុីបង្កើត របរដែលឱកាសហុចអោយ។ តាមតែដឹងបើ ដឹងពីខ្ទង់ចំណាយការព្យាបាលរបស់ម្តាយហ្សូរីដា វិញគឺមិនធម្មតានោះទេ ទាល់តែអ្នកនោះពូកែឆ្លាត រកលុយទាប់ទប់ឈ្នះ។ នេះជាបុណ្យកុសលដែលហ្សូរីដា និងកូនៗសាងល្អជួបល្អរកសុីឃើញថាកាក់កប រាល់ថ្ងៃ។នេះជាគម្រូមួយ ដល់យុវជន កុំភ្លេចមើលថែអ្នកមានគុណ ។