ភ្នំពេញ: ផលិតករភាពយន្តរឿង ដើម្បីកូន លោក ហ៊ុយ យ៉ាងឡេង បានបង្ហាញអារម្មណ៍រំភើបខ្លាំងនិងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាក្រ សួងវប្បធម៌និងវិចិត្រសិល្ប:បន្ទាប់ពីរោងកុងត្រូវបានអនុញ្ញាតបើកដំណើរការឡើងវិញ។លោក ហ៊ុយ យ៉ាងឡេង បានរៀបរាប់ភ្ជាប់ដោយរូបភាពនៃស្នាមញញឹមថាជយោរោងភាពយន្តបើកហើយជាដំបូងខ្ញុំសូមថ្លែងសេចក្តីរីករាយណាស់ប ងប្អូន។ខ្ញុំរកអ្វីថ្លែងមិនរួចទេដង្ហើមធ្លាប់ដកតឹងៗឥ ឡូវបានធូរហើយ។
ផលិតករភាពយន្តល្បីឈ្មោះរូបនេះនិយាយទៀតថារោងភាពយន្តទាំងបីកំពុ ងជ្រងវិស័យភាពយន្ត។អបអរសាទររោងភាពយន្តបើកឡើងវិញអរគុណរាជរដ្ឋាភិបាលពួកខ្ញុំផលិតករនឹងខំប្រឹងដើម្បីជ្រងវិស័យភាពយន្តអោយរីកចម្រើ ន។លោកបានបន្តថាខ្ញុំបាទនឹងត្រៀមធ្វើវីឌីអូផ្សព្វផ្សា យពីវប្បធម៌និងតំបន់ទេសចរណ៍យើងទៅកាន់ពិភ ពលោកដើម្បីអោយពួកគេមកលេងកម្ពុជាយើង។តោះរួមគ្នាសាមគ្គីគ្នាកាន់ដៃគ្នាងើបឡើងដើរទៅមុខដើម្បីអភិវឌ្ឍន៍ជាតិយើងអោយបានថ្កុំថ្កើង ជយោកម្ពុជា។
សូមជម្រាបដែរថាក្រសួងវប្បធម៌និងវិចិត្រសិល្ប: កាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២១កន្លងទៅបានប្រកាសបើកដំណើរការឡើងវិញនូវការចូលទស្ស នាសារមន្ទីររោងភាពយន្តនិងរោងសម្តែងសិល្ប:ក្នុ ងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ខែតុលាឆ្នាំ២០២ ១នេះតទៅ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឲ្យ ដឹងថាចំពោះការបើកដំណើរនេះត្រូវគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិSOPនិ ងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩៕