ជុំវិញរឿងរ៉ាវ តារាចម្រៀង និង តារាសម្តែង អេឡិច ចិន្ត្រា រងគ្រោះថ្នាក់ចរាចរណ៍ ខូចឡានទំនើប យ៉ាងដំណុំ បង្កអោយមានការភ្ញាក់ផ្អើល មិនតិចទេលើ ករណីតារាលេចធ្លោរូបនេះ បានកើតឡើង។ ម្នាក់ៗធូរចិត្តមកវិញខ្លះ នៅពេលដឹងថា លោកអេឡិច ចិន្ត្រា មិនរងរបួសអ្វី គ្រាន់តែខូចខាត ឡានទំនើបរាងធ្ងន់ច្រើន ដែលជួសជុលអស់ច្រើនពាន់ដុល្លារ។ យ៉ាងណាមិញ ក្រោយពេលស្ងប់ស្ងាត់បន្តិច លោកអេឡិច ដែល ជាជនរងគ្រោះ និងស្ថិតក្នុងហេតុការណ៍ខាងលើ បានចេញមុខមកលាត ត្រដាងបង្ហាញចំនុចមួយចំនួន ដើម្បីអោយមហាជនបានដឹងថា មានផលហេតុបែបណា ចំពោះករណីនេះ។
លោកអេឡិច ចិន្ត្រា បានធ្វើការបញ្ជាក់រឿងកន្លងមកថា គ្រោះថ្នាក់ខាងលើនោះ កើតឡើង អំឡុងពេលលោក ចេញដំណើរពីសៀមរាប ព្រោះទៅលេងផ្ទះនៅទីនោះ ព្រោះមានផ្ទះ១កន្លែងទៀតក្នុងក្រុងសៀមរាប។ បន្ទាប់មកក៍ ប្រញាប់មកភ្នំពេញ ព្រោះត្រូវរៀបចំកម្មវិធីមួយ អោយគេនៅផ្សារទំនើបអុីអន២។ ម្យ៉ាងកម្មវិធី ដែលរៀបចំក្រោមការងាររបស់លោកដែរ នោះធ្វើតាំងពីម៉ោង៩ព្រឹក ដល់៩យប់ ទើបត្រូវមកអោយទាន់។ ក្រោយមកលោក ដល់ចំនុចស្ពានច្បារអំពៅ គឺរាងងងុយ គេង មួយភាំងក៍ វ៉ាក់នឹងគ្រោះថ្នាក់តែម្តង ហើយសំណាងដែរយើង មិនមានរងរបួស ក្រៅពីខូចឡាន អស់មួយចំណែកធំ។ យ៉ាងណា លោកបាន មកដោះស្រាយ តាមវិធីការងារ រួចរាល់ និងមិនមែន បើកបរមានសារធាតុស្រវឹងនោះទេ ពោលអស់កម្លាំង មកផ្លូវឆ្ងាយល្វើយខ្លួននេះឯង។
តារាចម្រៀង សម្ដែងនិង ជាពិធីករ លោកអេឡិច ចិន្ត្រា ត្រូវ បានគេសង្ស័យថាងងុយដេកបានបើករថយន្តបុកជាមួយនឹងរថយន្តដឹក ប្រេងឥន្ធនៈតូតាល់ពីក្រោយ ពេញទំហឹងបណ្ដាល ឲ្យរថយន្ត BMW វិល ត្រឡប់ក្រោយ ១ ជុំតែសំណាងល្អ រថយន្ត ផ្ទុះពោង សុវត្ថិភាព បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង២ និង ៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃ ទី ៣១ ខែតុលា ឆ្នាំ ២០២១ នៅចំណុចផ្លូវជាតិ លេខ១ ស្ថិតនៅក្នុង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានពី ប្រជាពលរដ្ឋបានអោយ ដឹងថា មុនពេលកើតហេតុគេ បានលាន់លឺ សំឡេងដូច ផ្ទុះ ដូចគ្រាប់បែក ហើយក៏នាំគ្នារត់ទៅមើលស្រាប់តែ ឃើញរថយន្ត ២គ្រឿងបុកគ្នាក្នុងនោះមានបុរសម្នាក់ ដែល គេស្គាល់ថា ឈ្មោះ អេឡិច ច័ន្ទត្រាដែលជា តារាចម្រៀង១ រូបស្រស់សង្ហា បានបើករថយន្តម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២BA-៣៩៧៦ ធ្វើដំណើរតាម ផ្លូវជាតិលេខ១ ក្នុង ទិស ដៅ ពីលិចទៅកើតហើយសង្ស័យ ងងុយដេក ក៏ ជ្រុល ទៅបុករថយន្តដឹក ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន Total ពាក់ស្លាកលេខ ភ្នំពេញ ៣D-២៥៧៧១ ចំ ពីមុខ ពេញទំហឹងបណ្ដាល ឲ្យរថយន្តតារាចម្រៀង ខ្ទាតថយក្រោយវិល១ ជុំ ប៉ុន្តែសំណាងល្អ បុរស រូប សង្ហា អេឡិច ច័ន្ទត្រាមិនមានរងរបួសនោះទេ ដោយសារ តែរថយន្តរបស់ លោកផ្ទុះពោងសុវត្ថិភាព គ្រាន់តែរថយន្ត របស់លោក រងការ ខូចខាតអស់ ១កំណាត់ ខាងមុខទាំងស្រុងចំណែករថយន្ត ដឹកប្រេងឥន្ធនៈ វិញក៏រងការ ខូចខាតក្រពឹតកាងដែក និងខូច សំបកកង់រថយន្តនៅក្រោយចំនួន១ផងដែរ ។
ទោះយ៉ាងណា ការបើកបរត្រូវប្រកាន់ភ្ជាប់នូវស្មារតី អោយបានមុឺងម៉ាត់ គោរពល្បឿនកំណត់ និងមានសុជីវធម៌បើកបរ ហើយយោគយល់គ្នា។ ចូលរួមត្រេកអរតារាប្រុស រូបនេះ ដែលមានអាយុថ្លៃ ពិតជាទឹកដោះម្តាយថ្លៃ និងធ្វើល្អបុណ្យជួយ។