ភ្នំពេញ៖ គំរោង Urban Village និង មជ្ឃមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលជាសហគមន៍ធំជាងគេនៅកណ្តាលទីក្រុងភ្នំពេញបានសហការរៀបចំពិធីបុណ្យ Halloween ជាមួយនិងវិធានការការពារជំងឺកូវីដ ដើម្បីនាំមកនូវភាពរស់រវើកដល់សហគមន៍។ ព្រឹត្តិការណ៍ដែលត្រូវបានគេស្គាល់ថាជា Tuk Tuk Halloween រួមជាមួយនឹងសកម្មភាពដ៏រំជើបរំជួលជាច្រើនទៀត បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី30ខែតុលាឆ្នាំ2021 នៅ គំរោងUrban Village និងមជ្ឃមណ្ឌលច្នៃប្រឌិត Factory Phnom Penh។
Tuk Tuk Halloween ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយមជ្ឃមណ្ឌលច្នៃប្រឌិត Factory Phnom Penh។ គោលគំនិតដើមនៃព្រឹត្តិការណ៍មួយនេះ គឺនាំក្រុមគ្រួសារទៅកន្លែងដែលបានរៀបចំនីមួយៗសម្រាប់សកម្មភាពផ្សេងៗនៅជុំវិញទីក្រុងភ្នំពេញ។
ឆ្នាំនេះផងដែរ Tuk Tuk Halloween ត្រូវបានផ្លាស់ប្តូរជាពិសេសទៅប្រារព្ធនៅឯមូលដ្ឋានសំខាន់របស់ខ្លួននៅ គំរោងUrban Village និងមជ្ឃមណ្ឌលច្នៃប្រឌិតភ្នំពេញ។ តំបន់ដែលផ្តោតលើសហគមន៍នេះព្រមទាំងអាជីវកម្មទាំងអស់រួមមាន Fly Phnom Penh – Trampoline ដ៏ធំបំផុត Montessori – សាលាអន្តរជាតិដ៏ល្បីមួយ សាលាបង្រៀនរាំ សាលាបង្រៀនតន្ត្រី និងភោជនីយដ្ឋានជាច្រើនទៀតនៅតាមបណ្តោយផ្លូវ Retail Street រួមគ្នាប្រារព្ធបុណ្យដែលមានដើមកំណើតនៅលោកខាងលិចនេះឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួម។
មនុស្សពេញវ័យ និងកុមារបានតុបតែងខ្លួនក្នុងសំលៀកបំពាក់ដ៏គួរឲ្យព្រឺព្រួច បានចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យពេញមួយថ្ងៃនេះ។ មានសកម្មភាពជាច្រើនសម្រាប់អ្នកចូលរួម រួមមាន Treasure Hunt, VR Game, Selfie Contest នៅបន្ទប់តាំងបង្ហាញ Urban Village និង អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ហ្គេមដ៏ល្បីល្បាញពីរឿងភាគកូរ៉េក្នុង Netflix ដែលកំពុងវាយលុកអ្នកទស្សនា Squid Game, Dalgona candy ត្រូវបានដាក់ឱ្យប្រកួតនៅបន្ទប់តាំងបង្ហាញ Urban Village ដែលនាំឱ្យបរិយាកាសកាន់តែរំភើប។
រង្វាន់ជាច្រើនត្រូវបានផ្តល់ជូនដល់អ្នកឈ្នះដូចជា គ្រួសារដែលស្លៀកពាក់ល្អបំផុត តុកតុកដែលតុបតែងល្អបំផុត និងកុមារដែលស្លៀកពាក់ ល្អបំផុត។ លោកឃីតដែលជាអ្នកចូលរួមបង្ហាញចំណាប់អារម្មណ៍ប្រកបដោយក្តីរំភើបរបស់ថា “ព្រឹត្តិការណ៍នេះអនុញ្ញាតឱ្យមនុស្សចូលរួមយ៉ាងសប្បាយរីករាយ នៅក្នុងកន្លែងបើកចំហដ៏ធំនិងមានសុវត្ថិភាព” ។ ទន្ទឹមនឹងនេះអ្នកនាងស្រីលក្ខណ៍ ជាមួយកូនប្រុសអាយុ 10 ឆ្នាំ ស្លៀកពាក់សំលៀកបំពាក់យ៉ាងគួរឲ្យព្រឺព្រួចបានប្រាប់យើងថា “វាជាឱកាសដ៏ល្អមួយសំរាប់ឱ្យយើងទទួលបានបទពិសោធន៍សហគមន៍ដ៏រស់រវើក ក្នុងគំរោងគម្រោងខុនដូដែលមានទីតាំងល្អមួយនេះ”។
យ៉ាងណាមិញ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងយ៉ាងតឹងរ៉ឹងស្របតាមវិធានការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា។ ការស្កែនកូដ QR ការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ និងកាតចាក់ថ្នាំបង្ការត្រូវបានតម្រូវឱ្យមានជាចាំបាច់នៅច្រកចូលនីមួយៗសម្រាប់អ្នកចូលរួមទាំងអស់។ លើសពីនេះទៀត ការពាក់ម៉ាស់ត្រូវបានអនុវត្តជាចាំបាច់ ហើយការរក្សាគម្លាតត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយក្រុមសន្តិសុខ។
លោកបណ្ឌិត Ben Li និងលោកស្រី Catherine Chan ស្ថាបនិក និងនាយកប្រតិបត្តិនៅ Urban Village & Factory Phnom Penh មានប្រសាសន៍ថា “យើងចង់រៀបចំព្រឹត្តិការណ៍នេះ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកចូលរួមបានឃើញពីភាពរស់រវើកនៃសហគមន៍របស់យើង។ យើងបន្តអនុវត្តបេសកកម្មរបស់យើងក្នុងការផ្តល់ការរស់នៅផ្ដោតលើសហគមន៍ដល់អ្នករស់នៅក្នុង Urban Village»។
«យើងបន្តសាងសង់បរិក្ខារបន្ថែមទៀតដើម្បីសម្រួលដល់ការរស់នៅរបស់ម្ចាស់ខុនដូរបស់យើង។ យូរៗម្ដង យើងរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ ដើម្បីនាំមនុស្សមកជួបជុំគ្នា ដូចជា Tuk Tuk Halloween ជាដើម» លោកបណ្ឌិតនិងលោកស្រីបានបន្ថែម។
គំរោង Urban Village និង មជ្ឃមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលជាសហគមន៍ដ៏ធំបំផុតនៅកណ្តាលទីក្រុងភំ្នពេញ មានគោលបំណងផ្តល់នូវបរិយាកាសដែលផ្តោតលើសហគមន៍ដល់ម្ចាស់ខុនដូ។ ជានិច្ចជាកាលគំរោង Urban Village និង មជ្ឃមណ្ឌលច្នៃប្រឌិត Factory Phnom Penh តែងតែរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីផ្ដល់ឲ្យ បងប្អូនដែលរស់នៅក្នុងគំរោងខុនដូស្រាប់ក៏ដូចជាអ្នកចូលរួមនូវព្រឹត្តិការណ៍ទាក់ទាញដែលបង្ហាញ និងជួយលើកស្រួមវប្បធម ភាពច្នៃប្រឌិតផ្សេងៗផងដែរ៕