អ្នកនាង អង់ សុគន្ឋា ដែលត្រូវបាន អ្នកលេងនៅក្នុងបណ្តាញសង្គម ហ្វេសបុកស្គាល់ថា ជាអគ្គនាយិកា សាប៊ូកក់សក់D’engello បានសម្រាលបានកូនស្រីម្នាក់ទៀត ក្រោយពេលតស៊ូ ពពោះអស់ជាច្រើនខែ។ អ្នកនាងនិងកូនទទួលបានភាព ប្រសើររឹងមាំល្អ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និង ស្វាមីបងប្អូនក៍មកផ្តល់កម្លាំងចិត្ត។ អ្វីដែលប្លែកនោះគឺ កូនស្រីរបស់ អ្នកនាង គឺឃ្យូតគួរអោយក្នាញ់ មើលហើយចង់ថ្នមថ្នាក់តែម្តង។បែបនេះហើយទើប ម្តាយនិងឪពុកស្រឡាញ់ណាស់។
ក្រោយពេលសម្រាលកូនបានរឹងដៃជើងល្អ អ្នកនាង សុគន្ឋា នឹងបន្តអុកឡុកយុទ្ឋសាស្ត្រជំនួញ ជាថ្មីអោយបានល្អថែមទៀត ខណៈរបរមួយនេះនៅ លើអន ឡាញ មានការគាំទ្រពីហ្វេនៗ។ អ្នកនាង ក៍មានតំណាងសាខា ចែកចាយសាប៊ូកក់សក់ដ៍មានគុណភាព មួយនេះ តាមខេត្តក្រុងមួយចំនួនដែរ។ អ្នកនាងរមែង ពុះពារជាមួយការងារនេះរហូត ក្លាយជាជន្ទល់រឹងមាំល្អក្នុងក្រុមហ៊ុន។
គួរបញ្ជាក់ថា អ្នកជំនួញម្នាក់នេះ បានសម្រេចបោះទុនត្រឹម១ពាន់ដុល្លារ ដោយបានប្រែមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ ។ អ្នកនាងមាន និស្ស័យជា អ្នកជំនួញតាំងពីនៅ វ័យក្មេង។ អ្នកនាងហែលឆ្លងការងារជាច្រើន តាំងពីនៅវ័យកុមារភាព។ ក្នុងនោះធ្លាប់ធ្វើការ លាងចានគុយទាវ ចានបាយអោយគេក៍ឃើញ។ លើសពីនេះ អ្នកនាងបានក្លាយជាថៅកែ មានមុខរបរ៤កន្លែង មុនពេលក្លាយជាថៅកែសាប៊ូកក់សក់។ អ្នកនាង មានទស្សនអោយគេមើលឃើញថា ស្ត្រីមិនទន់ខ្សោយ ហើយអាចតស៊ូ ជាមួយគំនិតប្រាជ្ញា រហូតទទួលបានលទ្ឋផលល្អប្រសើរមួយ មិនចាញ់បុរស។