ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលខ្វះខាតទាំងអស់ ដែលមានការខ្វះខាតស្បៀងអាចមកទំនាក់ទំនងតាមរយៈមន្ត្រីក្នុងមូលដ្ឋានហើយរាយការណ៍មករដ្ឋបាលខណ្ឌ នោះសាលាខណ្ឌនិងផ្តល់ស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋ មិនអោយនរណាម្នាក់ស្លាប់ដោយអត់បាយក្នុងដំណាក់ជំងឺកូវីតនេះ នៅក្នុងខណ្ឌព្រែកព្នៅនោះឡើយ។លោកអភិបាលខណ្ឌព្រែកព្នៅមានប្រសាសន៍បែបនេះនៅក្នុង ពិធីប្រគល់អំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋចាស់ជរា និងជនពិការចំនួន៥០គ្រួសារមកពីសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ បានផ្តាំផ្ញើរសួរសុខទុកពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងឯកឧត្តមអភិបាលរាជធានីភ្នំពេញដល់លោកតាលោតយាយ និងជនពិការទាំងអស់ដែលបានមកទទួលអំណោយនាឱកាសនេះដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។ សូមបងប្អូនជឿចុះមិនថាតែក្នុងកាលៈទេសៈណាក៍ដោយសម្តេចទាំងទ្វេតែងតែ នៅជាមួយប្រជាពលរដ្ឋដឹងសុខ ដឹងទុក ផ្តល់ភាពកកក្តៅមិនទៅណាចោលបងប្អូនប្រជាពលរដ្ឋនោះឡើយ។ក្នុងនោះផងដែរលោកសុខ សម្បត្តិ បានផ្តាំផ្ញើរដល់បង្អូនដែលមានការខ្វះខាតស្បៀងអាចមកទំនាក់ទំនងតាមរយះមន្ត្រីក្នុងមូលដ្ឋានហើយរាយការមកសាលាខណ្ឌ សាលាខណ្ឌនិងផ្តល់ស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋ មិនអោយនរណាម្នាក់ស្លាប់ដោយអត់បាយក្នុងដំណាក់នេះ នៅក្នុងខណ្ឌព្រែកព្នៅនោះឡើយ។លោកអភិបាលខណ្ឌបានមានប្រសាសន៍បន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។ ជាមួយគ្នានោះ លោកក៏បានណែនាំដល់សូមពុកម៉ែបងប្អូនចូលរួមទាំងអស់គ្នាក្នុងអំឡុងពេលនេះ ដើម្បីសេចក្តីសុខ សុខភាព គោរពអនុវត្តន៍តាមការណែនាំអាជ្ញាធរ និងវិធានការសុខាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន។គួរបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះក្នុងមួយគ្រួសាៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ឃិត១កញ្ចប់ និងថវិការ៥ម៉ឺនរៀលផងដែរ៕