ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានថ្លែងសារចូលរួមអបអរក្រុម បាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំដោយ លទ្ធផល២-១ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើស ជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Offនៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។សម្តេចតេជោក៏បានចូលរួមឧបត្ថម្ភដល់ក្រុមជម្រើ សជាតិកម្ពុជាដែលឈ្នះលើការប្រកួតនេះចំនួន១ ០០,០០០ដុល្លារ(ដប់ម៉ឺនដុល្លារអាមេរិក)ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី ឯក ឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លើសពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះលោម Honda ដែរថាខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹ កនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោ គជ័យនេះ។សូមជម្រាបថាក្រុម បាល់ទាត់ ជម្រើស ជាតិ កម្ពុជា បា នឡើងទៅជុំទី៣ដែលជាវគ្គជម្រុះចុងក្រោយហើយ បន្ទាប់ ពី បាន យក ឈ្នះ កោះហ្គាំ ដោយ លទ្ធផល២- ១ក្នុង ជើង ទី ២ (សរុប ទាំង ពីរ ជើង ឈ្នះ៣-១)ក្នុង វគ្គ ជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅ ប្រទេស បារ៉ែន៕