ភ្នំពេញ:លោក ហ៊ុយ យ៉ាឡេងដែលជាផលិតករភា ពយន្តរបស់ខ្មែរមួយរូបបានចេញមុខធ្វើការអំពាវនា វនិងស្នើរសុំដល់រាជរដ្ឋាភិបាលនិងក្រសួងមេត្តាពិ ចារណាក្នុងការបើកដំណើរការរោងកុនវិញផង។ការចេញមុខស្នើរសំពីសំណាក់ផលិតកររឿងដើម្បីកូន លោក ហ៊ុយ យ៉ាឡេង នេះគឺធ្វើឡើងបន្ទាប់ពីរោងកុនត្រូវបានផ្អាក់មួយរយ:ដោយសារបញ្ហាជំងឺកូវីដ-១៩ដែលនាំឲ្យវិស័យភាពយន្តនិងផលិតករក៏ត្រូវបានជាប់គាំងផងនោះ។
លោក ហ៊ុយ យ៉ាឡេង ដោយសារតែការស្រម៉ៃដល់ការបើកដំណើការរោងកុនឡើងវិញនោះលោកបានបង្ហោះសារដូច្នេះថាយប់មិញយល់សុបិនឃើងរោងភាពយន្តបើកវិញអារម្មណ៍ខ្ញុំសែនរីករាយសប្បាយម្លេះទេ។សូមអោយដូចការយល់សុបិននេះផងចុះ។ផលិតករលោក ហុ៊យ យ៉ាឡេង បានបន្តទៀតថាសាលាបើកហើយនៅឡើយរោងកុនវិស័យភាពយ ន្តមិនអាចស្លាប់បានទេ សូមជួយគិតគូរពួកខ្ញុំផង។ម្យ៉ាងទៀតពេលដើរបុណ្យភ្ជុំបិណ្ឌនេះគ្មានអី្វទេក្រៅ ពីបន់ស្រន់សូមអោយរោងភាពយន្តបើកឡើងវិញ។ជាមួយគ្នានៃការស្នើរសុំនេះដែរលោក ហ៊ុយ យ៉ាឡេ ង ក៏បានដាក់ក្តីស ង្ឃឹមថារោងភាពយន្តនឹងអាចបើ កដំណើរការឡើងវិញឆាប់ៗនេះ។លោកបន្ថែមថាខ្ញុំ សង្ឃឹមថារាជរដ្ឋាភិបាលក៏ដូចជាក្រសួងមេត្តាជួយ គិតគូនិងពិនិត្យចំពោះការបើកឡើងវិញនូវវិស័យរោ ងកុនវិញផង៕