ភ្នំពេញ៖ សហគ្រិនវ័យក្មេងលោក គឹម ហួន ម្ចាស់ប្រែន HBF សាច់ចង្កាក់ដែលមហាជនកំពុងផ្ទុះការចាប់អារម្មណ៍នឹងរូបលោកដែលនៅវ័យក្មេងសោះប៉ុន្តែបានឈានជើងចូលក្នុងវិថីជំនួញទទួលបានជោគជ័យយ៉ាងខ្លាំងរហូតធ្វើឲ្យប្រែន HBF មានសាខានៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ននេះកាន់តែមានការគាំទ្រខ្លាំងឡើងៗពីអតិថិជនរបស់ខ្លួន ។
បើទោះបីជាពេលនេះប្រែនសាច់ចង្កាក់ HBF ផ្ទុះការគាំទ្រខ្លាំងក៏សហគ្រិនវ័យក្មេងលោក គឹម ហួន ប្រឹងទៅមុនមិនសម្រាកដៃដែរ ដោយសម្រុកវាយលុកទីផ្សារកម្ពុជាឲ្យកក្រើកខ្លាំងឡើងៗ តាមរយៈការចាប់ដៃសហការគ្នាជាមួយតារាល្បីដែលពូកកែវោហាសាស្ត្រ និងពូកែធ្វើឲ្យមានការទាក់ទាញ និងចាប់អារម្មណ៍តាមរយៈការបង្ហាញនូវសូជាវីដេអូខ្លីៗផ្តល់ជូននូវការកម្សាន្តដល់មហាជនផង និងឆ្លៀតឱកាសបញ្ចេញនូវប៊្រេនសាច់ចង្កាក់ HBF ឲ្យមហាជនបានស្គាល់ផង ។
ជាក់ស្តែងថ្មីនេះបន្ទាប់ពីបានផលិតនូវវីដេអូខ្លីប្រកបដដោយភាពជោគជ័យជាបន្តបន្ទាប់ ដែលបានទាក់ទាញនូវចំណាប់អារម្មណ៍របស់មហាជនខ្លាំងនោះពេលនេះលោក គឹម ហួន នៅតែមិនសម្រាកនោះឡើយ លោកបានបង្ហើបដល់មហាជនឲ្យដឹងនូវដៃគូរសហការថ្មីមួយទៀតគឺពូណុយ ដែលជាតារាល្បីក្នុងបណ្តាញសង្គមតិកតុក(Tik Tok)ដែលនឹងនាំមកនូវចំណីអារម្មណ៍ប្លែកថ្មីសើចសប្បាយតាមរយៈវីដេអូកម្លែងថ្មីៗក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមជម្រាបថា លោក គឹម ហួន មិនត្រឹមតែជាម្ចាស់ប៊្រេនសាច់ចង្កាក់ HBF តែប៉ុណ្ណោះនោះទេ សហគ្រិនវ័យក្មេងរូបនេះក៏មានជំនួញមួយចំនួនទៀតដែលក្នុងក្តាប់នៅក្នុងដៃផងដែរ ។ ថ្មីនេះលោកទើបតែទិញភាគហ៊ុនយកផ្សារយើង (Phsaryeung) បន្ថែមទៀតដែលជាផ្សារនាំចូលនូវសម្ភារៈប្រើប្រាស់មកពីប្រទេអាមេរិក បារាំង អង់គ្លេស ជប៉ុន ថៃ វៀតណាមជាដើម ដើម្បីបំពេញនូវតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ ៕