នៅក្នុងវិស័យជំនួយ”អនឡាញ” យើងដឹងហើយថាលោក ឧកញ៉ា អ៊ុច សម្ប្បត្តិ គឺជាមនុស្សម្នាក់ដែលជោគជ័យលើផ្នែកជំនួញមួយនេះ លោកឧញ៉ាគឺជាប្រធានក្រុមហ៊ុន គ្រួសារកក់ក្តៅ ដែលមានសមាជិកចែកចាយទាំងក្នុង និងក្រៅប្រទេសរាប់ម៉ឺននាក់។
ស្រាប់តែថ្មីៗនេះប្អូនស្រីបង្កើតលោកឧកញ៉ា អ៊ុច សម្បត្តិ គឺលោកស្រីឧកញ៉ា អ៊ុច បុទុម បាននាំស្វាមីរបស់ខ្លួនដែលគេស្គាល់ថាជាពិធីករ និងជាផលិតករម្នាក់ក្នុងស្ថានីយទូរទស្សន៍កងយុទ្ធពលខេមរៈភូមិន្ទប៉ុស្ល៍លេខ៥ហើយក៏ជាប្រធានក្រុមហ៊ុនគ្រឿងសំអាង MB ផងដែរ មកជួបពិភាគ្សាកាងារជាមួយលោកឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា ប៉ុន្តែការងារនោះជាការងាអ្វីក៏មិនបានបញ្ជាក់ក្នុងការផុសលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីឧកញ៉ា អ៊ុច បុទុម នៅឡើយនោះទេ។
សូមបញ្ជាក់ថា ៖ បើបណ្តាញសង្គមហ្វេសផ្ទាល់របស់ស្វាមីលោកស្រីឧកញ៉ា អ៊ុច បុទុម គឺលោក ផៃ ផាន់ណា បានសរសេររៀបរាប់ថា មកលេងហ៊ា និងចែ ហើយបានពិភាក្សាជំនួញថ្មី ដែលនឹងចេញក្នុងពេលឆាប់ៗនេះ….!!! សូមថែរក្សាសុខភាព អោយបានល្អទាំងអស់គ្នាបងប្អូនដើម្បីរាងកាយមាំមួន ប្រឆាំងនឹងកូវីដ១៩បាន ។ ក្នុងនោះគេសង្កេតឃើញលើហ្វេសប៊ុកផ្ទាល់លោកស្រី ឧកញ៉ា អ៊ុច បុទុម បង្ហោះថា៖ អរគុណហ៊ា និងបងស្រី ដែលបានផ្តល់គំនិតជំនួញថ្មីមកប្អូនទាំង2។ សុខភាពល្អឈ្នះអស់គ្រប់បញ្ហា! ប្រាជ្ញានឹងកើតមានក្រោយទទួលបាននូវការបង្ហាញផ្លូវពីបុគ្គលជ័យ។ អរគុណហ៊ានិងបងស្រីសំរាប់ការផ្តល់នូវគំនិតជំនួញថ្មីមកកាន់ប្អូនទាំង2៕