ភ្នំពេញ៖ អ្នកស្រីទ្រី ដាណា មិនត្រឹមតែជាអ្នកជំនួញជោគជ័យមួយរូបដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជាបុគ្គលមួយរួបដែលលេចធ្លោ និងទេពកោសល្យខ្ពស់ខាងសិល្បៈផងដែរ ។ ជាក់ស្តែងគ្រាន់តែអ្នកស្រីចេញនូវ MV បទថ្មីភ្លាមផ្ទុះការចាប់អារម្មណ៍ខ្លាំងដែលមានមហាជន និងហ្វែនៗ ចូលទស្សនាជាង៥០០០០នាក់ទៅហើយ ។
បទថ្មីដែលអ្នកស្រីទ្រី ដាណា ទើបចេញ MV ថ្មីនេះ គឺបទ«ស្នាមក្រែមជាប់ថ្ពាល់» ដែលទាំងការច្រៀង និងការសម្តែង គឺអ្នកស្រី និងស្វាមីរបស់អ្នកស្រីផ្ទាល់តែម្តងដែលបានបកស្រាយបទចម្រៀង និងសម្តែងរួមគ្នាដែលធ្វើឲ្យមានភាពទាក់ទាញខ្លាំងដល់មហាជន ដោយគេសង្កេតឃើញអ្នកទាំងពីរពិតជាសម្តែងរួមគ្នាបានយ៉ាងល្អឥតខ្ចោះទាំងការលេងទឹកមុខ និងកាយវិការផងដែរ ។
សូមជម្រាបថា ការចេញ MVថ្មីៗរបស់អ្នកស្រីទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន DanaTry Cambodia Trading Co, LTD ជាមួយនឹងស្វាមី មិនមែនតែបទថ្មីនេះទេដែលទទួលបានការគាំទ្រខ្លាំង កាលពីពេលកន្លងមកដែលអ្នកស្រី និងស្វាមីបានចេញ MV ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ៕