ភ្នំពេញ៖ លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកជំទាវ ហ៊ឹម សុភ័ក្រ ត្រូវបានគេសង្កេតឃើញថា អ្នកទាំងពីរយកចិត្តទុកដាក់ យល់ចិត្តគ្នា ស្រលាញ់ និងបង្កើតនូវ ភាពផ្អែមល្ហែមដល់គ្នាទៅវិញទៅមក សម្រាប់ជាសន្សើមប្រោសព្រំបណ្តូលនៃក្តីស្នេហាររបស់អ្នកទាំង ពីរឲ្យស្រស់បំព្រង និងគ្រួសារមួយនេះប្រកបដោយភាពកក់ក្តៅ ។
តាមរយៈរូបថតដ៏ស្រស់ស្អាតចំនួន៥សន្លឹក ដែលបង្ហាញអំពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរពិតជា ស្វីត មិនចាញ់ស្នេហាយុវវ័យនោះឡើយ ដែលធ្វើឲ្យមហាជន និងយុវវ័យជាច្រើនលួច ច្រណែនចំពោះ ភាពល្អុកល្អើនរបសអ្នកទាំងពីរមិនតិននោះទេ ។ ក្នុងរូបថតទាំង៥សន្លឹកនោះ បានបង្ហាញនូវទិដ្ឋភាព លំហែរកាយតាមភ្នំ ឆ្នេរសមុទ្រ និងកន្លែងកម្សាន្តផ្សេងទៀតដែលឃើញហើយពិតជារោមែនទិក (romantic) ខ្លាំងណាស់ ។ ក្រៅពីភាពបង្ហាញនូវភាពផ្អែម ល្ហែមជាលក្ខណមនោសញ្ចេតនាប្តីប្រពន្ធ គេក៏សង្កេតឃើញអ្នកទាំងពីរតែងចំណាយពេលវេលា សម្រាប់កូនៗផងដែរ បើទោះបីជាមានភាព មមាញឹកក្នុងជំនួញអាជីវកម្មក្តីខ្លាងយ៉ាងណាក្តី ។
លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ គេធ្លាប់សង្កេតឃើញលោកបាន បង្ហោះសារបង្ហាញទស្សនៈផ្ទាល់ខ្លួនចំពោះគ្រួសារ និងមនុស្សជុំវិញខ្លួន ដោយលោកបានចាត់ទុក មនុស្សជុំវិញខ្លួន និងគ្រួសារជាមនុស្សយ៉ាងសំខាន់បំផុត ។ រហូតលោកប្រើពាក្យមួយថា បើទោះជា យើងមានលុយច្រើនយ៉ាងណាក៏ដោយ ប្រសិនបើយើងនៅ តែឲ្យមនុស្សជាទីស្រលាញ់របស់យើង យំនោះមានន័យថា យើងនៅមិនទាន់ធ្វើរឿងល្អ សម្រាប់អ្នកទាំងនោះគ្រប់គាន់នៅឡើយនោះទេ ៕