កាលពីយប់ថ្ងៃទី៤ សីហា ឆ្នាំ២០២១ លោក អ៊ិន សុភិន បានបង្ហោះសារយ៉ាងវែងអន្លាយវាយបកទៅកាន់ផលិតករពីរនាក់ប្ដីប្រពន្ធ គឺលោក រ៉េមមី ហ៊ូ និង ភរិយា គឺអ្នកស្រី ផូ ភារ័ត្ន ដែលបានទម្លាយថា លោកមិនទូទាត់ទឹកប្រាក់ជាងមួយម៉ឺនដុល្លារ ជាថ្លៃពលកម្ម ដែលលោក និង ភរិយា បានដឹកនាំសម្ដែងភាពយន្តអោយ៣រឿង។
នៅក្នុងសំណេរបានឆ្លើយតបនោះ លោក អ៊ិន សុភិន សរសេរលើកឡើងដូចច្នេះថា គួរអោយអស់សំណើច ហើយអោយបងប្អូនផលិតករចាំមុខពីរនាក់នេះអោយច្បាស់។ ខ្ញុំទើបប្រជុំចប់កាលពីថ្ងៃចន្ទ័រឿងពួកគាត់ធ្វើការមិនកើតចង់បានលុយ ខុសក្បួនហេតុ តែអាណិតពួកគាត់អត់ការងារធ្វើ។ តេមកសុំការងារធ្វើ អាណិតពេកក៏អោយម្ដង៣រឿងដឹក(ដឹកនាំសម្ដែង)។
1-រឿង ឯកការ ដឹកនាំរឿងមិនកើត ហើយបានកក់លុយត្រឹមត្រូវដល់តំណាក់កាលទី២មិនទាន់បានបង់ ព្រោះរឿងយកមិនបាន ខុសច្រើន ដឹកអោយរួចតែពីដៃ។ ចឹងតើអោយគេបង់លុយអោយដែរ? ណាមួយតាំងពីថតចប់មកកូវីតរហូត។ រឿងនេះមិនទាន់គិតយ៉ាងម៉េចផង មកថាគេមិនទាន់បង់លុយ កុំអោយតែគេប្ដឹងវិញទៅសំណាងហើយ។ ដឹកនាំរឿងតម្រូវចិត្តខ្លួនឯង មិនតំរូវចិត្តអ្នកបង់លុយ ខាងក្រុមហ៊ុនមិនទាន់និយាយអ្វីទាំងអស់។ តែនេះចង់បង្ករបញ្ហាដោយខ្លួនឯង។ អាណិតណាស់តែការងារមិនកើត ចង់តែបានលុយគេ ពេលមកសុំការងារគេ ធ្វើនិយាយល្អតែពេលបានការងារទៅធ្វើចរិកមើលងាយការងារ ហើយហ៊ានចេញមុខមកទៀតអត់កេរ្តិ៍ខ្មាស់។ 2 -“រឿងបេសកម្មស្នេហ៏” ដឹកមិនកើត កាត់តមិនចេញ លុយកាក់បានកក់រួចហើយ នៅតែដំនាក់កាលបន្ទាប់។
3-រឿង”វង្វេង” ក៏ដូចគ្នាដឹកមិនបានកូនក្មេងដឹកលេងផងមើលមិនយល់ រឿងលុយកាក់គេបានកក់រួចរាល់ហើយដែរ។ នៅតែបង់ដំនាក់កាលបន្ត តែពេលនេះរឿងទាំងបី យកជាការមិនបានសោះ ហេតុតែចង់ជួយ មិនមានបទពិសោធន៏សោះ ក៏អោយឱកាស តែសមត្ថភាពអន់ណាស់ យកជាការមិនបាន។ សូមផលិតករទាំងអស់គ្នាប្រយត្ន័ចាញ់បោកពួកគាត់ទាំងពីរនាក់។ ខ្ញុំខូចអស់បីរឿងរ៉ាប់ម៉ឺនដុល្លារមិនបាននិយាយអីមួយម៉ាត់ ទុកមុខរ៉ាប់អានគ្នា តែពួកគាត់ចង់ល្បី ព្រោះពួកគាត់កំពុតែជួបញ្ហាសេដ្ធកិច្ទ។ អាណិតដែរតែមនុស្សចង់បានលុយគេ ដោយមិនធ្វើការអោយនោះទុកតាមនឹងទៅ សុខចិត្តយករឿងមកអោយអ្នកផ្សេងធ្វើវិញ។
នេះជាបទពិសោធន៏ថ្មីមួយចេះចង់បានលុយគេអត់ចេះខ្មាស់តែខាងក្រុមហ៊ុនកំពុងតែរកមុខអោយដឹកសងផង គួអោយចង់សើចអ្នកដឹងនាំរឿងគ្មាន License!!!!!!។ ការបង្ហោះរបស់លោកកំពុងធ្វើអោយរសើបយ៉ាងខ្លាំង ស្របពេល ដែលការទម្លាយរបស់ រ៉េមមី ហ៊ូ និង ភរិយា ដែលត្រូវគេដឹងថា គឺជាផលិតករ និង ជាអ្នកច្នៃម៉ូដមកពីអាមេរិក អះអាងថា ក្រោយដឹកនាំរឿងអោយផលិតកម្មមហាហង្សចប់៣រឿងយូរហើយ តែមិនឃើញលោក អ៉ិន សុភិន ទួទាត់ថ្លៃពលកម្មនៅសល់អោយ។ យ៉ាងណាមិញ ជុំវិញការបង្ហោះរបស់ អ៉ិន សុភិន គេកំពុងតែចាំមើលប្រតិកម្មបន្ត ពីភាគីម្ខាងទៀត៕