ភ្នំពេញ៖ តារាចម្រៀង និងជាតារកម្លែងដ៏ពូកែវោហាសាស្ត្រ ពែកមី ដែលជាតារាមានឈ្មោះបោះសម្លេងល្បីល្បាញយ៉ាងខ្លាំងរបស់កម្ពុជាគេងសង្កេតឃើញថា កន្លងមកបញ្ហាផ្ទាល់ខ្លួនរបស់លោកហាក់មិនសូវបញ្ចេញឬនិយាយច្រើននោះទេ ប៉ុន្តែបែរជាបែកធ្លារឿងលោកចំណាយលុយរាប់ម៉ឺនដុល្លារ ទិញឡាន វីឡាឲ្យកូនសំណប់ចិត្ត ។
បើតាមឧកញ៉ា ហ៊ួត ជា ដែលជាអ្នកស្និទ្ធស្នាលជាមួយនឹងតារាល្បីឈ្មោះរូបនេះដែរនោះបានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «អបអរសាទរពាក់មីខែនេះទិញវីឡាហ៊ួត ជាវិចិត្តដារ៉ាអោយកូនផង ទិញឡានថ្មីផងធ្វើផ្ទះឲ្យម៉ែក្មេកទៀត តែឃើញផុសតែរឿងធ្វើផ្ទះឲ្យម៉ែក្មេកមួយគត់» ។
សូមជម្រាបថា លោក ចែម ចាន់រ៉ា ហៅនាយ ពែកមី ថ្វីត្បិតតែមានភាពល្បីល្បាញ និងមានការគាំទ្រច្រើនពីមហាជនប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាឯកជនភាពតារារូបនេះហាក់មិនសូមបង្ហាញជាសារណៈនោះទេ ក្រៅតែពីរឿងសិល្ប។ គេនៅចាំថាតារាកម្លែងរូបនេះបានប្រឡូកក្នុងវិស័យសិល្បៈតាំងឆ្នាំ២០១០មក ម្ល៉េះតាមរយៈកម្មវិធីប្រកួតកំប្លែងស្ថានីយ៍ទូរទស្សន៍ CTN រហូតលោកទទួលបានភាពល្បីល្បាញខ្លាំងក្នុងស្រទាប់មហាជនរហូតដល់បច្ចុប្បន្ន ៕