ភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹងថាសមាជិកក្នុងក្រុមហរាំរបស់ខ្លួនឈ្មោះប៉ែន ពេជ្រ បានទទួលមរណភាព ធ្វើឲ្យតារាចម្រៀងរូបស្រស់ ទេព បូព្រឹក្ស ស្លុតចិត្ត និងរំជួលចិត្តយ៉ាងខ្លាំងរហូតធ្វើឲ្យតារាចម្រៀងរូបនេះ ទ្រាំនឹងអារម្មណ៍ស្លុតចិត្តនេះមិនបាន បានបង្ហោះសារយ៉ាងក្រៀមក្រំ និងក្តុកក្តួលក្នុងចិត្តជាទីបំផុត ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ។
តារាចម្រៀងទេព បូព្រឹក្ស បានបង្ហោះរូប និងអមដោយសារក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «ទើបប្រាប់ខ្ញុំថាធូរហេតុអីបានទៅចោលខ្ញុំទៀតហើយ ជាអ្នករាំក៏ជាមិត្ត ក៏ជាមនុស្សម្នាក់ដែរធ្វើឲ្យអ្នកក្នុងក្រុមសប្បាយជាមនុស្សម្នាក់មិនដែលបង្ហាញអារម្មណ៍សោកសៅឲ្យមិត្តភក្តិបានដឹងឡើយឥឡូវឯងលែងពិបាកដកដង្ហើម ពិបាកក្នុងខ្លួនទៀតហើយ សំរាកឲ្យស្រួលណាមិត្តសម្លាញ់លាហើយ លាជារៀងរហូតប៉ែន ពេជ្រ»។
បន្ទាប់ពីឃើញសារនេះភ្លាម មហាជន និងហ្វែនដែលគាំទ្រដល់តារាចម្រៀងរូបនេះ បាននាំគ្នាចូលស៊ែរចែករំលែក និងចូលខំម៉ិនយ៉ាងព្រោងព្រាតដើម្បីបញ្ចេញមតិ ។ ក្នុងចំណោមអ្នកទាំងនោះគេសង្កេតឃើញគណនីហ្វេសបុកមួយឈ្មោះ Yang Samphors បានខំម៉ិនសម្តែងអារម្មក្រៀមក្រំថា«បាត់បង់បងធឿន ម្នាក់ទៀតហើយចែអើយ ខ្ញុំធ្លាប់ស្គាល់គាត់តាមរយៈប្រធានថ្នាក់ខ្ញុំកាលរៀននៅសាកលវិទ្យាល័យ ខ្ញុំស្រលាញ់គាត់ណាស់គាត់ជាមនុស្សល្អ នៅក្បែរគាត់ពួកខ្ញុំមានតែស្នាមញញឹមតែពេលនេះគ្មានទៀតទេបងគាត់ហត់ហើយសូមបងសម្រាកចុះសូមវិញ្ញាណខន្ធបងទៅកាន់ទីស្ងាប់សុខផងចុះណាបង »៕