មកទល់ពេលនេះ តារាចម្រៀងស្កាយ វិសិទ្ឋ បានចាកចេញទៅរស់នៅប្រទេសជប៉ុន មួយរយៈកាលមកហើយ ដោយ បានទម្លាក់ចោលការងារសិល្បៈ ទីលានដែលតស៊ូ និងស្រឡាញ់។ ដុះនិស្ស័យចេញពី សិល្បៈទាំងច្រៀងនិងសម្តែង តារារូបនេះទោះបម្រើការងារ នៅជប៉ុន មែនតែរមែងចេញមុខច្រៀង តាមកម្មវិធីផ្សេងៗ ដែលពលរដ្ឋកម្ពុជាយើងមាននៅទីនោះ ធ្វើអោយរូបគេកំពុងទាក់ទាញខ្មែរនៅជប៉ុន។
លោកស្កាយ វិសិទ្ឋ ធ្លាប់នៅស្រុកខ្មែរ ដោយច្រៀងតាមកម្មវិធីផ្សេងៗដូចជា មង្គលការ ខួបកំណើតជាដើម។ លោកឧស្សាហ៍ចាប់ដៃគូជាមួយ អ្នកនាងឆ័យលី ដាឡែនពេលឡើងកម្មវិធី។ មានដានសិល្បៈក្រង បានច្រើនធ្វើ អោយតារាដែលរស់នៅស្រុកគេនេះ ហាក់ស្តាយការងារខ្លាចគេភ្លេចមុខ។ ម្ល៉ោះហើយទើបលោក ឧស្សាហ៍ចេញមុខពេលមាន កម្មវិធីនៅស្រុកជប៉ុន។លើសពីនេះ លោកក៍ នៅបន្ថែមការ និពន្ឋបទថ្មីៗ និងច្រៀងខូវើឡើងវិញ បានស្នាដៃទុកខ្លះ ដើម្បី បានបម្រើអារម្មណ៍អ្នកគាំទ្រ។ ជាពិសេសពេល មកដល់ស្រុកកំណើត បើមានឱកាសច្រៀងលើឆាក ទូរទស្សន៍លោកមានចម្រៀងផ្ទាល់ខ្លួន ស្រាប់ងាយស្រួលសម្តែង។
លោកវិសិទ្ឋ បានលើកឡើងពីប្រទេសជប៉ុនថា លោកមានការនឹករលឹក បងប្អូននៅស្រុកខ្មែរ ហើយបើមានពេលវេលាសមស្របលោក នឹងទៅស្រុកទេសលេងម្តងទៀត។ រស់នៅប្រទេសជឿនលឿនមួយនេះ បម្រើការងារ ហើយឆ្លៀតទំនេរក៍ច្រៀងសម្តែង ឬធ្វើពិធីករ តាមកម្មវិធីសមាគមនានា របស់ខ្មែរយើង។ មានដុងនិស្ស័យសិល្បៈនេះហើយ ទើបលោកមិនអាចចោលបានហើយ នៅតែស្រឡាញ់ឱបក្រសោបដដែល។