កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯ.ឧ និងប្រតិភូ មួយក្រុម បានអញ្ជើញចុះ មក ទស្សនកិច្ចនៅ ការិយាល័យ សារព័ត៌មាន Pich News ដែល មានទីតាំង ស្ថិតនៅបូរីពិភពថ្មី ឈូកវ៉ា៣ សង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោល បំណង ស្វែងយល់ពី រចនាសម្ពន្ធ័ការងារ របស់ ស្ថាប័ន Pich News ដែលនៅថ្ងៃអនាគត អាច និងមានការសហ ការជាមួយគ្នា លើវិស័យព័ត៌មាន ក្នុងបរិបទ បដិវត្តន៍ឧស្សាហកម្ម៤.០។
នៅក្នុងឪកាសនោះលោកបណ្ទិតឡី សុភាព បានសម្តែងនូវការសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ក៏ដូច ជាបុគ្គលិក គ្រប់ផ្នែក ទាំងអស់ នៃស្ថាប័នពេជញូ៍ ដែលបានរៀបចំ រចនាសម័ន្ធការងារបានយ៉ាង ល្អប្រសើរ មានវិន័យនិងមានការទទួលខុសត្រូវតាម តួនាទី រៀងៗខ្លួន ជាពិសេសលោកបណ្ទិតបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការគៀងគរស្វែងរកដៃគូ ដើម្បីមកសហការជាមួយអង្គភាពសារព័ត៌មានពេជញូ៍ផងដែរ។
ជាការឆ្លើយតបលោកហុក ចាន់លីណូ នាយកការផ្សាយអង្គភាពសារព៏ត៌មាន ពេជញូ៍ ក៏បាន ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណប្រតិភូជាពិសេសលោកសមូហបណ្ឌិត ឡី សុភាព សមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមសហពន្ធ័វិនិយោគិនកម្ពុជាដែល បានចំណាយពេលវេលាដ៏មានតម្លៃ ចុះមកធ្វើទស្សនកិច្ចនៅការិយាល័យពេជញូ និងបានចែក រំលែកនូវទស្សទាន មួយចំនួន ដល់អង្គភាពពេជញូ៍ ដើម្បីធ្វើការពង្រឹងសកម្មភាពការងារ ឲ្យ កាន់តែមានការរីកចម្រើនឡើងថែមទៀត។