ប្រេស៊ីល៖ ស្ថានភាពនៃការឆ្លងរាត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសប្រេស៊ីលបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុតហើយ ដោយប្រជាពលរដ្ឋបានស្លាប់ជាង៥០ម៉ឺននាក់ ដែលជាអត្រាខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីអាមេរិក ។
បើទោះបីយ៉ាងណាក្តីប្រធានាធិបតីប្រេស៊ីល លោក ហ្សែរ បុលសូណារ៉ូ (Jair Bolsonaro) នៅតែបដិសេធមិនគាំទ្រវិធានការទប់ស្កាត់នានាដូចជាការរក្សាគម្លាតឲ្យឆ្ងាយពីគ្នាជាដើម។ លោកអះអាងថាផលប៉ះពាល់នៃវិធានការបិទខ្ទប់ទៅលើសេដ្ឋកិច្ចនឹងអាក្រក់ជាងការឆ្លងរាតត្បាតរបស់វីរុសនេះ ។ ទន្ទឹមនឹងនេះបញ្ជាក់ថារូបលោកបានធ្វើអស់ពីសមត្ថភាពហើយយដើម្បីទិញវ៉ាក់សាំងពីប្រទេសមួយចំនួន ។
សូមជម្រាបថា ការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ ក្នុងប្រទេសនៅតំបន់អាមេរិកឡាទីនមួយនេះអាចកាន់តែអាក្រក់ឡើងៗ ដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ និងការចាប់ផ្តើមនៃរដូវរងា ដែលរហូតដល់ពេលនេះវិទ្យាស្ថានសុខភាពក្នុងប្រទេសប្រេស៊ីលបានប្រកាសថា ស្ថានភាពឆ្លងវីរុសកូវីដ-១៩ នៅប្រេស៊ីលគឺ «ធ្ងន់ធ្ងរ»ហើយយពលរដ្ឋពេញវ័យប្រេស៊ីលទើបតែ ១៥%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងពេញលេញ ។ ខណៈក្រុមប្រឆាំងបានចោទប្រកាន់ដែរថា រដ្ឋាភិបាលពន្យារពេលក្នុងការបញ្ជាទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ៕