ថ្ងៃនេះ មហាជនមានការចាប់អារម្មណ៍ ក្រោយបានឃើញអតីតភរិយា លោក ឌួង ឆាយ អ្នកនាង ដេត ម៉ាលីណា ធ្វើដំណើរចេញពីសាលា ដំបូងរាជធានីភ្នំពេញ ដោយមានការសង្ស័យជាប់ ពាក់ព័ន្ធនឹងករណីប្ដឹងអតីតឧកញ៉ា ឌួង ឆាយ ពីបទប្រើប្រាស់អំពើហិង្សា។
កន្លងមកធ្លាប់មានការចុះផ្សាយថារឿងរ៉ាវរបស់អ្នកទាំងពីរ បានបញ្ចប់សព្វគ្រប់អស់ ហើយក្រោយពីលោក ឌួង ឆាយ ព្រមអហោសកម្មគ្រប់យ៉ាង ហើយចុះចេញដោយខ្លួនទទេជាមួយនឹងបំណុល ធនាគារជាង៣លានដុល្លារអាមេរិកថែមទៀតផង។
ជុំវិញរឿងរ៉ាវខាងលើ គេមិនទាន់ដឹងថាអ្នកនាង ដេត ម៉ាលីណា អាចលើកលែងទោស ឫក៏អហោសកម្មឲ្យអតីតស្វាមី គឺ លោក ឌួង ឆាយ ដូចការទទូចសុំក្នុងការឡាយបានដែរឬយ៉ាងណាទេ?។