ធ្លាប់មានប្រវត្តិជាក្មេងកំព្រា បុរសម្នាក់បែជាក្លាយជាម្ចាស់ក្រុមហ៊ុនផ្តល់សេវ៉ាកម្មដ៏ធំក្នុង ប្រទេស ថែមទាំងគ្រោងពង្រីកខ្លួនចូលទីផ្សាអន្តរជាតិថែមទៀត
មហាជនមួយចំនួនប្រាកដជាធ្លាប់ឮល្បីហើយអំពីស្តេចហ្គេម ស្តេចកំផ្លែង ដែលពេលនេះ បានធ្វើឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គម គឺស្តេចសេវាកម្ម ដែលកំពង់មានការគាំទ្រពីភ្ញៀវជាតិនិងអន្តរជាតិជាច្រើនទៅលើការផ្តល់សេវាកម្មដ៏សម្បូរបែបអ្វីក៏មានដែរទាក់ទងនិងការដោះស្រាយបញ្ហា តាមផ្ទះ សណ្ថាគារ ខុនដូជាដើម ។
លោក តុងសៀកអាន រហ័សនាម ស្តេចសេវាកម្ម ដែលជានាយកប្រត្តិបត្តិក្រុមហ៊ុន CH HOME SERVICES បានប្រាប់អំពីមហិច្ឆិតារបស់ខ្លួនថា លោកនឹងកែប្រែប្រព័ន្ធសេវាកម្ម ដែលមិនមានស្តង់ដាមកក្លាយជាស្តង់ដារ ហើយបូកជាមួយបច្ចកវិទ្យាទំនើបគំរោងនឹងដាក់ជូនបងប្អូនប្រើប្រាស់នៅដើមឆ្នាំ២០២២ខាងមុខនេះ ដែលជាសមិទ្ធផលមួយដែលលោកបង្កើតឡើងដើម្បី ប្រជាជនយើងទាំងអស់គ្នាឲ្យមានភាពងាយស្រួល ក្នុងការចង់បានសេវាកម្មគ្រប់បែបយ៉ាងដោយក្នុងនោះរួមមាន បូមលូ ជួសជុល ទឹកភ្លើង ជួសជុលជំរាបទឹក និងសេវាផ្សេងៗទៀតជាច្រើន ពោលគឺឲ្យតែបងប្អូនមានបញ្ហាតាមផ្ទះអាចទាក់ទងស្តេចសេវាកម្មបាន ។
បើតាមការជម្រាបឲ្យដឹង លោកបានបោះបង់ការងារប្រាក់ខែ ដ៏ច្រើនរហូតដល់៤៥០០ដុល្លារក្នុងមួយខែបែជាងាកមកចាប់មុខរបរនេះដោយលោកជឿជាក់ថា ក្រុមហ៊ុនរបស់លោក នឹងក្លាយជាក្រុមហ៊ុនទីមួយហើយធំជាងគេអាច ជួយសំរួលដោះស្រាយបញ្ហាបានជូនបងប្អូនទូទាំងប្រទេស ។ ទន្ទឹមនឹងនេះលោក ស្នើសុំបងប្អូនទាំងអស់ជួយគាំទ្រនូវស្នាដៃកូនខ្មែរយើងផងដោយអាចទំនាក់ទំនងមកបានប្រសិនបើចង់បាន សេវ៉ាកម្មណាមួយតាមរយៈលេខទូរស័ព្ទ៖ 078817700 និង010817700 ៕