ខេត្តឧត្តរមានជ័យ ៖ គ្រួសារមួយមានសមាជិកចំនួន៥នាក់ ក្រោយពីបានទទួលទាននំប៉័ង បានពុល ត្រូវបាននាំយក ទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង កាលពីម៉ោងរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ស្ថិត ក្នុងភូមិអូរតាមេង ឃុំអន្លង់វែង ស្រុ អន្លង់វែង។
តាមសេចក្តីរាយការណ៍ ប្រជាពលរដ្ឋ ដែលពុលនំប៉័ង ទាំង០៥នាក់ មាន ១- ឈ្មោះ មេត មៀន ភេទប្រុស អាយុ ៤៦ ឆ្នាំ (ត្រូវជា ប្តី) ២- ឈ្មោះ មៀន ផាលីដា ភេទស្រី អាយុ ១១ ឆ្នាំ ( កូន ) ៣- ឈ្មោះ មៀន ផាវីន អាយុ ១៧ ឆ្នាំ ( កូន ) ៤- ឈ្មោះ អ៊ាង សុខឡា ភេទប្រុស អាយុ ៧ ឆ្នាំ ( កូន ) និង ម្នាក់ ទៀត ៥- ឈ្មោះ ផាន ភា ភេទស្រី អាយុ៤ឆ្នាំ ( កូន ) ជនរងគ្រោះ ទាំង ៥នាក់ រស់នៅ ក្នុងភូមិ – ឃុំ កើតហេតុ ខាងលើ ។
បើ តាម ស្ត្រី ម្នាក់ ឈ្មោះ នីន ដានី អាយុ ៤០ ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ ឱ្យ ដឹង ថា មុន ពេល កើតហេតុ រូប ខ្លួន បាន ធ្វើ ដំណើរ មក ផ្សារ ក្នុង ទីប្រជុំជន ស្រុក អន្លង់ វែង ហើយ ក៏ បាន ប្រទះ ឃើញ គេ ដឹក នំប៉័ង លក់ តាម ម៉ូតូ ។ ពេល នោះ ខ្លួន បាន ទិញ នំប៉័ង ចំនួន ៥ ដើម ដើម្បី យក ផ្ញើ មក កូន ៗ កាលពី វេលា ម៉ោង ១២ និង ២០ នាទី រសៀល ថ្ងៃ ទី ៤ ខែឧសភា ឆ្នាំ ២០២១។ លុះដល់ វេលា ម៉ោង ៤ ល្ងាច ក្នុង ថ្ងៃ ដដែល ក៏ ស្រាប់តែ មាន អាកា រៈ មិន ស្រួល ធ្វើទុក្ខ ឈឺក្បាល ក្អួតចង្អោ រាករូស ហើយ ក៏ ត្រូវ បាន កងកម្លាំង អាវុធហត្ថ ស្រុក បញ្ជូន យក មក ធ្វើការ សង្គ្រោះ នៅ ក្នុង មន្ទីរពេទ្យ បង្អែក ស្រុក អន្លង់ វែង តែ ម្តង ។
លោក នៅ សំអន ប្រធានមន្ទីរពេទ្យបង្អែក ស្រុក អន្លង់ វែង បានឱ្យដឹងថា ពលរដ្ឋដែល ហូប នំប៉័ង ពុល នេះ ក្រុម គ្រូពេទ្យ បាន ធ្វើការ សង្គ្រោះ ហើយ រហូត មក ពេល នេះ គឺ ជន រង គ្រោះ បាន ធូរស្រាលអស់ហើយ ដោយ មិន មាន គ្រោះថ្នាក់ ដល់ អាយុជីវិត នោះ ទេ៕