ភ្នំពេញ ៖ ពិតជាសាហាវព្រៃផ្សៃមែន ព្រោះតែខឹង ប្រពន្ធជេរម៉ែ និងដេក រអ៊ូរទាំ មិនបាត់ លោកប្តីចិត្តឃោរឃៅ ផ្ទុះទៅទាញកាំបិតប៉័ងតោ កាប់ប្រពន្ធ ជាច្រើកាំបិត ស្លាប់ នៅលើអង្រឹង កាលពីម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចរោងរបស់កម្មករ បុរីភ្នំពេញផាក ស្ថិតនៅ តាមផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យ ដែលសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាប ឈ្មោះ ញឹម ពិសិដ្ឋ អាយុ៣៥ឆ្នាំ ជាកម្មករ សំណង់ ស្នាក់នៅរោងកម្មករ ចំណែកជនរងគ្រោះ ជាប្រពន្ធមានឈ្មោះ វែង នី អាយុ៣៥ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅជាមួយគ្នា ចំណុចកើតហេតុខាងលើ បានបាត់បង់ ដោយត្រូវជាច្រើនកាំបិត ត្រូវចំផ្ទៃមុខ ស្មានិងដើមដៃ។ ជនសង្ស័យ បានប្រើកាំបិតប៉័ងតោ កាប់ទៅលើប្រពន្ធ កំពុងតែដេកលើអង្រឹងដោយសារ មានទំនាស់គ្នាក្នុងគ្រួសារ ។
អ្នកជិតខាងនិយាយថា មុនពេលកើតហេតុ ពីរនាក់ប្ដីប្រពន្ធមានទំនាស់គ្នាខ្លាំង ហើយគេឃើញ ស្រ្តីរងគ្រោះ ដេកយោលអង្រឹង ជេរម៉ែបុរសជាប្តី ដដែលៗ និងរអ៊ូរទាំបណ្ដើរ ។ ពេលនោះ ស្រាប់តែប្ដីយកកាំបិតមកកាប់ប្រពន្ធតែម្ដង។ ភ្លាមៗស្រ្តីរងគ្រោះ ត្រូវបានគេយកទៅ សង្គ្រោះនៅមន្ទីរពេទ្យដែរ តែផុតដង្ហើមទៅហើយ រីឯជនដៃដល់ជាប្ដី ដើរទៅឱ្យសន្តិសុខចាប់ខ្លួន បញ្ជូនទៅសមត្ថកិច្ច ចាត់ការតាមនីតិវិធី ៕