ពិធីការិនី ដែលកំពុងតែស្រស់សោភា ចាយសម្រស់ ណូម័រ បានបន្តចេញចម្រៀងជាថ្មីបន្តទៀត។ នាងបានបង្ហាញអោយគេទាក់ចិត្តតាមរយៈ កាយវិការចម្រៀងដែល នាងច្រៀងផ្ទាល់ខ្លួនផង និងសម្តែងផង។ ចម្រៀងនោះ មានឈ្មោះថា « ប៉ះតែសង្សាគេ» ជាបទថ្មីនិយាយពីការ ជៀសឆ្ងាយអ្វីដែលមានម្ចាស់។
ណូម័រ ហេតុតែស្រឡាញ់ការច្រៀង នាងរមែង ចំណាយដើមទុនចេញបទចម្រៀងផលិតដោយខ្លួនឯងជាប្រចាំ។ នេះជាទឹកចិត្តដែលនាងស្រឡាញ់ និងតស៊ូបំផុត។ នាងមិនត្រឹមតែអាចច្រៀងបាននោះទេ ថែមទាំងអាចចេះសម្តែងរឿងតាមភាពយន្ត និងផ្នែកពិធីការិនី។ ចំពោះបទចម្រៀងដែលនាង បង្កើតឡើងថ្មីនេះឃើញថា នាងបង្ហាញនូវអត្ថន័យ មិនចង់យកខ្លួនប៉ះទៅលើបុរសណាដែល គូគាប់ឬសង្សារួចទៅហើយឡើយ។ បែបនេះហើយទើបសុខចិត្តនៅម្នាក់ឯងល្អជាង ។
ចំពោះជីវិតឯកជន ណូម័រ នាងជានារីមេម៉ាយ តែតូចតន់រូបនេះនៅមិនទាន់បើកចិត្តទទួលយកអ្នកណានោះទេ។ អ្វីៗអាស្រ័យលើនិស្ស័យ អ្វីសំខាន់គិតលើការងារ និងមើលថែម្តាយអោយសប្បាយចិត្តជារឿងសំខាន់។