ខេត្តបាត់ដំបង ៖ សមត្ថកិច្ចខេត្តបាត់ដំបង បានចុះបង្រ្កាប និងឃាត់ខ្លួន អ្នកលែងល្បែងស៊ីសង (អាប៉ោង) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិអូររំជៃក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង បានចំនួន០៨នាក់ បញ្ជូនទៅតុលការ។
វត្ថុតាងដកហូតបានរួមមាន៖ -ការ៉ុងក្រាលសម្រាប់ចាក់អាប៉ោង ចំនួន០១ ,-កញ្ច្រែងពណ៌ក្រហមដាក់ដីសម្រាប់ទ្រចានអា ប៉ោង ចំនួន ០១ ,-ចានពណ៌សសម្រាប់បង្វិលមេអាប៉ោង ចំនួន០១ ,-ផ្តិលជ័រពណ៌ខៀវ សម្រាប់គ្របមេអាប៉ោងចំនួន ០១
-មេអាប៉ោងចំនួន០៥គ្រាប់ ,-ម៉ូតូចំនួន០៨គ្រឿង ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនពួកគាត់ទៅកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនអ្នកប្រព្រឹត្តិ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕