ខេត្តកណ្តាល ៖ ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនណុចភូមិព្រែកហូរលិច០១ សង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃអាទិត្យ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ខែមេសាឆ្នាំ២០២១។
ជនសង្ស័យចំនួន០២នាក់៖
១–ឈ្មោះ លិត–ស៉ីផាត ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។
២–ឈ្មោះ ឡាយ–គៀងហុង ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិត្រពាំសំរិត សង្កាត់គងនយ ខ័ណ្ឌដង្កោរាជធានីភ្នំពេញ មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
–ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច
–ម៉ូតូ០១គ្រឿងម៉ាកC១២៥ពណ៏ខ្មៅសេរីឆ្នាំ២០១៨ស្លាកលេខភ្នំពេញ១GX០២៩៦
–ទូរស័ព្ទ០១ម៉ាកOPPOសេរីA៥ពណ៏ខ្មៅ
–នាឡិកា០១ម៉ាកSWSS
–កាបូបដៃ០១ពណីខ្មៅ។
មុនពេលកើតហេតុកម្លាំងប្រជាការពារឃើញក្មេងចំនួន០២នាក់អង្គុយនៅស្រះទឹកភូមិព្រែកហូរលិច០១សង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល។មានកាសង្ស័យក៍រាយការណ៍មកលោកមេប៉ុស្តិ៍កម្លាំងចុះទៅដល់កន្លែងកើតហេតុជនសង្ស័យក៍ជិះម៉ូតូរត់។ពេលនោះសមត្ថកិច្ចយើងតាមចាប់បានជនសង្ស័យ០២នាក់នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះលិត–ស៉ីផាតបានសារភាពថាថ្នាំញៀនចំនួន០១កញ្ចប់នេះពិតជារបស់ខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះក្នុងតម្លៃ២០០០០រៀល(ពីម៉ឺនរៀល)ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យរួមហ្នឹងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕