ខេត្តសៀមរាប ៖ ទោះជា គោលការណ៍ណែនាំរបស់រដ្ឋាភិបាល តម្រូវឲ្យផ្អាករាល់ការជួបជុំ ផឹកស៊ី និងការប្រមូលផ្តុំដែលមានលក្ខណៈទ្រង់ទ្រាយធំ នៅតាមភូមិស្រុក រាជធានីខេត្ត ក៏នៅមានជនមួយចំនួននៅតែបំពានមិនស្តាប់ បន្តការសប្បាយជួបជុំ ផឹកស៊ី លេងល្បែងស៊ីសង ជាលក្ខណៈប្រមូលផ្តុំមនុស្សច្រើន អាជ្ញាធរ ខេត្តសៀមរាប បានចុះល្បាត និងណែនាំ លើជនដែលបំពានទាំង នោះ។ ចំពោះសកម្មភាពនៃការចុះបង្ក្រាបម្សិលមិញនេះដែរ អាជ្ញាធរដែលចុះល្បាត បានធ្វើការណែនាំ ក្នុងករណីរឹងទទឺងមិនស្តាប់គ្នានឹងត្រូវចាប់បញ្ជូនទៅកាន់បុស្តិ៍ដើម្បីដោះស្រាយបន្ត៕