• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Saturday, June 7, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ដំរីព្រៃប្រមាណពី៤០០ទៅ៦០០ក្បាល កំពុងរស់នៅតំបន់ការពារធម្មជាតិកម្ពុជា

by Pich News
03/04/2021
in ព័ត៌មានជាតិ
0
ដំរីព្រៃប្រមាណពី៤០០ទៅ៦០០ក្បាល កំពុងរស់នៅតំបន់ការពារធម្មជាតិកម្ពុជា
75
SHARES
355
VIEWS
Share on FacebookShare on Twitter

ខេត្តមណ្ឌលគិរី៖ រហូតមកដល់ពេលនេះ ដែនជម្រកសត្វព្រៃកែវសីមា កំពុងក្លាយជាទីជម្រកដ៏ធំរបស់ដំរីព្រៃអាស៊ី និងប្រភេទសត្វដ៏កម្រផ្សេងៗទៀត ហើយបច្ចុប្បន្នមានដំរីព្រៃ ចន្លោះពី ៤០០ ទៅ ៦០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជួរភ្នំក្រវាញ និងតំបន់ភាគឦសាន។

មន្រ្ដីជំនាញ បានសិក្សាស្រាវជ្រាវ និងរកឃើញថា ក្នុងរយៈពេលចន្លោះពី៦០ទៅ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ី នៅលើពិភពលោក បានថយចុះ ប្រហែល៥០ភាគរយ ដោយសារទីជម្រករបស់វាត្រូវបាត់បង់ អស់ជិត៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ី សរុបប្រមាណ ចន្លោះពី ៣៩ ៤៦៣ក្បាល ទៅ ៤៧ ៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃ នាពេលនេះ មានប្រហែល៧៥ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។

ដំរីអាស៊ីត្រូវបានក្រុមន្រ្ដីជំនាញ ចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ ដោយសារវាសារសំខាន់យ៉ាងខ្លាំងលើផ្នែកវប្បធម៌ ដើរតួនាទីនៅក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលអាចការពារប្រភេទសត្វផ្សេងទៀត នៅក្នុងដែនជម្រករបស់វា។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ដំរីអាស៊ីកំពុងតែរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើដែនជម្រករបស់វា នៅទូទាំងសកលលោក។ ដំរីអាស៊ីត្រូវបានក្រុមមន្រ្ដីជំនាញ ចាត់បញ្ចូលជាប្រភេទសត្វជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ផងដែ

លោក នេត្រ ភក្រ្តា មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឲ្យដឹងថា យោងតាមរបាយការណ៍សិក្សា នៅក្នុងតំបន់ជួរភ្នំក្រវាញ មិនមានរបាយការណ៍ណាមួយ ស្តីពីឧបទ្ទវហេតុ នៃការបរបាញ់សត្វដំរីខុសច្បាប់ ចាប់តាំងពីឆ្នាំ២០០៣មកម៉្លេះ។ ដោយឡែកតំបន់ទេសភាព នាភាគខាងកើត មានការកត់សម្គាល់ឃើញថា មានដំរីចំនួន៨ក្បាលបានងាប់ ហើយក្នុងនោះមានទាំងកូនដំរី និងដំរីធំផងដែរ។ រីឯករណីដំរីធំងាប់នេះ ត្រូវបានគេសង័្សយថា អាចមានការពាក់ព័ន្ធនឹងការបរបាញ់។
លោក នេត្រ ភក្ដ្រា បានបន្ថែមថា កាលពីដើមឆ្នាំ២០១៩ ដំរីព្រៃវ័យចំណាស់មួយក្បាល ត្រូវបានប្រទះឃើញងាប់ ដោយត្រូវគេបាញ់នឹងគ្រាប់កាំភ្លើងកែច្នៃ នៅក្នុងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅក្បែរដែនជម្រកសត្វព្រៃកែសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី។ ចំណែកភ្លុក និងកន្ទុយរបស់វា ត្រូវបានគេលួចកាត់យកទៅបាត់។ នៅឆ្នាំ២០២០នេះ កូនដំរីព្រៃចំនួន២ក្បាលត្រូវបានគេរកឃើញងាប់ នៅក្នុងខេត្តមណ្ឌលគិរី ហើយក្នុងនោះដំរី១ក្បាលបានលង់ទឹកងាប់ដោយសារជើងជាប់នឹងល្បាក់ថ្ម និងមួយទៀតកើតមកមិនមានសុខភាពល្អ ទើបងាប់ទៅវិញក្រោយក្រុមមន្ត្រីជួយសង្គ្រោះ។

ដោយឡែកបើតាមលទ្ធផលពីការបំពាក់ម៉ាស៊ីថតស្វ័យប្រវត្តិ នៅក្នុងឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូង កាលពីថ្មីៗនេះ បានឲ្យដឹងថា ក្នុងចំណោមកូនដំរីចំនួន៧ក្បាល មាន៤ក្បាលត្រូវបានជាប់អន្ទាក់ នៅជាប់នឹងជើងរបស់ពួកវា។ ក្រៅពីមានកូនដំរីព្រៃមួយក្បាល បានងាប់ដោយសារជាប់អន្ទាក់ផងដែរ។

ស្ថិតក្នុងការគំរាមកំហែងដល់សត្វព្រៃ នៅចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានខិតខំរៀបចំផែនការសកម្មភាព ដើម្បីអភិរក្សដំរីអាស៊ី។ បើតាមមន្រ្ដីក្រសួងបរិស្ថានបានថ្លែងថា៖ «ក្រុមអភិរក្សដំរីព្រៃ នៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឱ្យមានកំណើនចំនួនសត្វប្រភេទនេះ នៅក្នុងព្រៃរបស់ប្រទេសកម្ពុជា។ផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្ស ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន៦ ក្នុងនោះ រួមមាន ១-ការកាត់បន្ថយការបាត់បង់ទីជម្រក, ២-អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ៣-ពង្រឹងការអនុវត្តច្បាប់, ៤-បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, ៥-បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស និង៦-អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។

យោងតាមការប៉ាន់ស្មានផែនការសកម្មភាព រយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកា ចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិក។ រីឯគម្រោងថវិកានេះត្រូវរំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។
បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជារកឃើញវត្តមានដំរីអាស៊ី មានចំនួន ចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។ ដំរីព្រៃទាំងនោះ ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ តំបន់ទាំងនោះជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផដល់ការរស់នៅរបត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ដោយឡែកដំរីស្រុក ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន៧១ក្បាលផងដែរ៕

Previous Post

កាន់តែធ្ងន់ធ្ងរហើយ ជប៉ុនគំរាមដាក់ទណ្ឌកម្ម លើរបបយោធាមីយ៉ាន់ម៉ា

Next Post

ពិតជាឃោរឃៅមែន ចាប់ក្មេងប្រុស អាយុ១០ឆ្នាំ ជម្រិត និងសម្លាប់ចោល នៅក្នុងព្រៃត្រែង

Related Posts

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
ព័ត៌មានជាតិ

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត

06/04/2025
207
សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានជាតិ

សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង

05/04/2025
206
អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល
ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល

01/03/2025
207
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

28/02/2025
206
អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A
ព័ត៌មានជាតិ

អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A

15/01/2025
214
ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល
ព័ត៌មានជាតិ

ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល

21/05/2024
1k
Next Post
ពិតជាឃោរឃៅមែន ចាប់ក្មេងប្រុស អាយុ១០ឆ្នាំ ជម្រិត និងសម្លាប់ចោល នៅក្នុងព្រៃត្រែង

ពិតជាឃោរឃៅមែន ចាប់ក្មេងប្រុស អាយុ១០ឆ្នាំ ជម្រិត និងសម្លាប់ចោល នៅក្នុងព្រៃត្រែង

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.