ភ្នំពេញ៖ ទឹកប្រហុកលោកជំទាវ ឧកញ៉ា ស្រីណារួម ហៅម៉ែរួយ កំពុងតែផ្ទុះការគាំទ្រ ខ្លាំងមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេថែមទាំងល្បីដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសនៅប៉ែកអឺរ៉ុបផងដែរ ជាក់ស្តែងថ្មីៗនេះ ម្ចាស់ ភោជនីយដ្ឋានដ៏ល្បីមួយនៅបារាំងបានទម្លាយអាថ៏កំបាំងរស់ជាតិទឹកប្រុកម៉ែរួយដល់មហាជន ។
បុរសជាម្ចាស់ហាងបានជម្រាបឲ្យដឹងថា លោកបានជ្រើសរើសយកទឹកប្រហុកម៉ែរួយ ធ្វើជាគ្រឿងទេសបន្ថែមឱជារសនៅក្នុងមុខម្ហូបដូចជា បាយឆា បុកល្ហុង បុកមី ធ្វើទឹកជ្រលក់ទទួលទានជាមួយគ្រឿងសមុទ្រ ត្រីសាច់គ្រប់មុខ ញាំគ្រឿងសមុទ្របន្លែត្រីសាច់គ្រប់មុខទៅតាមចំណងចំនូលចិត្តដែលចង់បាន ។
ម្ចាស់ភោជនីយដ្ឋានរូបនេះបានបន្តថា ទឹកប្រហុកម៉ែរួយ យកទៅឆាជាមួយបាយពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់ គ្រប់គ្នាដែលបានមកទទួលទាននៅហាងរបស់លោក ហើយតែងតែសរសើរមិនដាច់ពីមាត់បានទទួលទានលើកទី១ ច្បាស់ជាមកលើកទី២មិនខាន់ ព្រោះតែជាប់ចិត្តនូវរសជាតិ ។
បើតាមបុរសជាម្ចាស់ភោជនីយដ្ឋានបានអះអាងថា ចាប់តាំងពីលោក និងភរិយាយកទឹកប្រហុកម៉ែរួយ មកធ្វើជាគ្រឿងបន្ថែមនូវរសជាតិមុខម្ហូបរួចមកពេលភ្ញៀវមកញ៉ាំអាហារនៅហាងលោក តែងតែកំម្ម៉ង់ បាយឆាទឹកប្រហុកម៉ែរួយ ញាំគ្រឿងសមុទ្រទឹកប្រហុកម៉ែរួយ បុកល្ហុងទឹកប្រហុកម៉ែរួយ ព្រមទាំងមុខម្ហូបជាច្រើនទៀតនៅក្នុងហាងរបស់លោក ដែលបន្ថែមនូវរសជាតិឆ្ងាញ់ប្លែកជាមួយទឹកប្រហុកម៉ែរួយ ។
ដោយឡែកលោកជំទាវ ឧកញ៉ា ស្រីណារួម ហៅម៉ែរួយ បន្ទាប់ពីបានឃើញភោជ្ជនីដ្ឋានធំមួយនៅបារាំងគាំទ្រទឹកប្រហុករបស់ខ្លួនបែបនេះ លោកជំទាវឧកញ៉ា គ្មានពាក្យអ្វីក្រៅពីការថ្លែងអំណរគុណដល់អ្នកគាំទ្រទឹកប្រហុកម៉ែរួយ ទាំងក្នុង និងក្រៅប្រទេសដែលផ្តល់ទំនុកចិត្តជ្រើរើសយកទៅប្រើនាពេលកន្លងមកនោះទេ និងបន្តសូមឲ្យមានការគាំទ្របន្តទៀត ៕