ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំងបានចុះឃាត់ខ្លួនជនសង្ស័យចម្នាក់មានឈ្មោះ យ៉ិន យ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ការឃាតខ្លួនខាងលើនេះស្ថិតនៅក្នុងចំនុចភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធករណី(ឆបោកប្រាក់)និង(លួចលក់ដីព្រៃសហគមន៍របស់រដ្ឋ)។
យោងតាមបទល្មើស (អង្កេតបឋម) និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ(ឈ្មោះគិន ឆេងលី) ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅផ្ទះលេខ១៣ផ្លូវលេខK៤ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅក្នុងនោះផងដែរ កម្លាំងសមត្ថកិច្ចយើង បានដកហូតវត្តុតាងរួមមាន:
១-រថយន្តចំនួន០១គ្រឿងម៉ាកCamary
ពាក់ស្លាកលេខ ច.៧៩០១ ភ.ព២ ពណ៌សំបកឪឡឹក។
២-ទូរស័ព្ទដៃចំនួន(០២គ្រឿង)ម៉ាកViVo
៣-ឯកសារទិញ-លក់ដីមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕