• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Thursday, May 26, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានកីឡា

ឈុត សេរីវ៉ាន់ថង ឡើងដណ្តើមប្រាក់លាននិងវ៉ាន់ វឿន ខណៈសោម វិឆ័យ ឡើងសាកស្នៀតគុនជាមួយនិងឡុង ជិន

by Pich News
13/03/2021
in ព័ត៌មានកីឡា
0
ឈុត សេរីវ៉ាន់ថង ឡើងដណ្តើមប្រាក់លាននិងវ៉ាន់ វឿន ខណៈសោម វិឆ័យ ឡើងសាកស្នៀតគុនជាមួយនិងឡុង ជិន
46
SHARES
218
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ឡើងដណ្តើមប្រាក់លានពីកីឡាករវ៉ាន់ វឿន អ្នកប្រដាល់របស់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ខណៈកីឡាករសោម វិឆ័យ អ្នកប្រដាល់មកពីក្លិបពន្លឺវិបុល ឡើងសាកស្នៀតគុនជាមួយកីឡាករ ឡុង ជិន អ្នកប្រដាល់នៃក្លិបខ្លារខិនមានរិទ្ធ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២១នេះ។
កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករវ៉ាន់ វឿន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ ទាំងថ្នាក់ជាតិ និងអន្តរជាត់ ដោយធ្លាប់បានឈ្នះខ្សែក្រវាត់ក្នុងប្រទេសដូចគ្នាទៀតផង។ ឈុត សេរីវ៉ាន់ថង គេជាកីឡាករជើងថ្មីមែនតែគេចេះក្បាច់គ្រប់ស្នៀត ទាំងស្នៀតកណ្តាប់ដៃ កែង ជើងទាត់ និងជង្គង់ គេអាចប្រើបានទាំងអស់ ហើយខ្លាំងទៀតផង ជាមួយនិងមានកម្លាំងស៊ុហ្វខ្លាំងផងនោះ ការប្រកួតកន្លងមកបានធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកចុះចាញ់ជាបន្តបន្ទាប់។
រីឯវ៉ាន់ វឿន គេមានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភជំនួស វ៉ាន់ វឿន នោះគឺខ្លាចតែចាញ់កម្លាំងស៊ុហ្វថៃមួយមុខប៉ុណ្ណោះ។ កីឡាករវ៉ាន់ វឿន បច្ចប្នន្នគេវាយឡើងកូដជាខ្លាំង ហើយត្រូវបានអ្នកផ្គូរផ្គងតាមសង្វៀនចាប់គូឲ្យប្រកួតស្ទើររាល់សប្តាហ៍ ហើយកីឡាកររូបនេះក៍មិនបានធ្វើឲ្យអ្នកទស្សនាខកបំណងនោះដែរ។ រវាងកីឡាករទាំង២នាក់នេះមិនមានអ្នកណាហ៊ានទស្សទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ។ ចាំមើលតើ វ៉ាន់ វឿន ឬឈុត សេរីវណ្ណថង នរណាជាអ្នកទទួលបានប្រាក់លាន?។
ដោយឡែកកីឡាករសោម វិឆ័យ ត្រូវជួបជាមួយកីឡាករឡុង ជិន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមផងដែរ។ សោម វិឆ័យ គេជាអ្នកប្រដាល់ដែលលេងស្នៀតជើងទាត់ និងកណ្តាប់ដៃ វាយចេញចូលបានល្អ និងការពារវិញក៍បានល្អផងដែរ ស្នៀតខ្លាំងរបស់សោម វិឆ័យ ទាំងនេះហើយដែលធ្លាប់ផ្តួលកីឡាករទាំងជើងចាស់ និងជើងថ្មីអោយចុះចាញ់ជាបន្តបន្ទាប់។
ចំណែកកីឡាករឡុង ជិន ជាអ្នកប្រដាល់វ័យក្មេងមានស្នៀតប្រដាល់ល្អ វាយចេញចូលលឿន និងរហ័ស និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ។ មួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន និងមានផ្លែល្អថែមទៀត។ គេជាអ្នកប្រដាល់ស្រករក្រោយទេ តែគេមានស្នៀតប្រដាល់ល្អ ហើយធ្លាប់ផ្ដួលអ្នកប្រដាល់រួមជាតិ ដែលជាជើងខ្លាំងៗច្រើននាក់ហើយ។ ចាំមើលរវាងកីឡាករ ឡុង ជិន និងកីឡាករសោម វិឆ័យ នរណាជាអ្នកទទួលបានជ័យជំនះ៕

Previous Post

រថយន្ត ស៊េរីទំនើប ជ្រុលទៅបុករង្វង់មូលគល់ស្ពានព្រែកព្នៅ ហើយបន្តបុកគល់ឈើមួយដើមទៀត ទៅមុខលែងរួច

Next Post

អាវុធហត្តខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនឆបោកប្រាក់និងលួចលក់ដីព្រៃសហគមរបស់រដ្ឋ ម្នាក់ ក្នុងស្រុករលាប្អៀរ

Related Posts

ស្រីស្អាតអតីតម្ចាស់ក្លឹបបាល់ទាត់នៅឡាវរូបនេះប្រកាសផ្ដល់ប្រាក់ដល់ទៅ ៤០លានគីប បើ U23 ឡាវ ឈ្នះថៃ ស្អែកនេះ…
សិល្បៈកំសាន្ត

ស្រីស្អាតអតីតម្ចាស់ក្លឹបបាល់ទាត់នៅឡាវរូបនេះប្រកាសផ្ដល់ប្រាក់ដល់ទៅ ៤០លានគីប បើ U23 ឡាវ ឈ្នះថៃ ស្អែកនេះ…

24/02/2022
228
ប៉ុស្តីលេខ៥ នាំកីឡាករ បាល់ទាត់ ជប់លៀងចាប់រង្វាន់ អបអរឆ្នាំថ្មី ឡើងផ្អើលសូហ្វីតែល
ព័ត៌មានកីឡា

ប៉ុស្តីលេខ៥ នាំកីឡាករ បាល់ទាត់ ជប់លៀងចាប់រង្វាន់ អបអរឆ្នាំថ្មី ឡើងផ្អើលសូហ្វីតែល

09/02/2022
206
មកដល់ថ្ងៃនេះ! នៅសល់៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រSEA Games 2023 ! របស់កម្ពុជា
ព័ត៌មានកីឡា

មកដល់ថ្ងៃនេះ! នៅសល់៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រSEA Games 2023 ! របស់កម្ពុជា

27/10/2021
207
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១០ម៉ឺនដុល្លារដ ល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១០ម៉ឺនដុល្លារដ ល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ

13/10/2021
214
លោកឈិន ក្វាន់ចៃ គ្រូរបស់កីឡាករល្បីឈ្មោះរឿង សោភ័ណ្ឌ ឈឺធ្ងន់មិនមានប្រាក់ទៅព្យាបាលនៅពេទ្យ
ព័ត៌មានកីឡា

លោកឈិន ក្វាន់ចៃ គ្រូរបស់កីឡាករល្បីឈ្មោះរឿង សោភ័ណ្ឌ ឈឺធ្ងន់មិនមានប្រាក់ទៅព្យាបាលនៅពេទ្យ

15/09/2021
211
អតីតកីឡាករ ជៀស ស្រួច បង្ហាញខ្លួនជាមួយមុខរបរថ្មីក្រោយធ្លាក់ខ្លួនដុនដាបធ្វើកម្មករសំណង
ព័ត៌មានកីឡា

អតីតកីឡាករ ជៀស ស្រួច បង្ហាញខ្លួនជាមួយមុខរបរថ្មីក្រោយធ្លាក់ខ្លួនដុនដាបធ្វើកម្មករសំណង

14/09/2021
218
Next Post
អាវុធហត្តខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនឆបោកប្រាក់និងលួចលក់ដីព្រៃសហគមរបស់រដ្ឋ ម្នាក់ ក្នុងស្រុករលាប្អៀរ

អាវុធហត្តខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនឆបោកប្រាក់និងលួចលក់ដីព្រៃសហគមរបស់រដ្ឋ ម្នាក់ ក្នុងស្រុករលាប្អៀរ

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ពិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មីរបស់បុរី ទីលាង ដង្កោ ហ្រ្គីនផាក ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក្លាយជាមុខព្រួញដ៏សំខាន់ សម្រាប់ម្ចាស់អាជីវកម្ម និងការរស់នៅ
  • ចិត្តបុណ្យណាស់ !ឧកញ៉ា សម្បត្តិ និងលោកជំទាវឧបត្ថម្ភអង្ករ១តោនជូនឯកឧត្តម ស៊ាង ប៊ុនលាង ដើម្បីចូលរួមចំណែកការងារសប្បុរសធម៌
  • កំសត់ពេកហើយ ! ទម្រាំមានថ្ងៃនេះប្អូនស្រី មាស នីតា កើតពីគ្រួសារលំបាកខ្លាំង មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ
  • លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ
  • សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (889)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (667)
  • សន្តិសុខសង្គម (2,079)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (345)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.