ខេត្តកំពង់ចាម ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតិពីលោក សាន សុភ: ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម កម្លាំង ជំនាញ ការិយាល័យ ប្រឆាំង គ្រឿងញៀន ខេត្ត ជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ និង កម្លាំងប៉ុស្តិ៍នគរបាលសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ស្រី សុគន្ធ នាយការិ យាល័យ ប្រឆាំង គ្រឿងញៀន ខេត្ត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បេីកកិច្ចប្រតិបត្តិការ បង្ក្រាប ករណី ជួញ ដូរ និង ប្រើ ប្រាស់ ដោយ ខុស ច្បាប់ នូវសារធាតុញៀន ចំនួន ០១ករណី ដោយ ប្រើ វិធាន ញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖
១.ឈ្មោះ ឈាន ធារិទ្ធ ហៅ(អាបីសាច) ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិបាក់ភ្នំ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
២.ឈ្មោះ សេង សុភស្ស ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិបាក់ភ្នំ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ដកហូតវត្ថុតាងរួមមាន ទូរសព្ទដៃចំនួន ០១គ្រឿង ថ្នាំញៀនចំនួន ០៤កញ្ចប់ ដាវចំនួន០១ដេីម និងឧបករណ៍ សេពមួយចំនួនធំ៕