ភ្នំពេញ៖ ប្រិយមិត្តដែលចូលចិត្តនិយមលេងនូវប្រពន្ធសង្គមហ្វេសបុក ប្រាកដជាបានស្គាល់ហើយ លោកឧកញ៉ាម្នាក់ដែលមានទឹកចិត្តសប្បុរសធម៌ និងជាកំពូលស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលជាក្រុមហ៊ុនគ្រឿងសំអាងមួយដ៏ល្បីល្បាញនៅប្រទេសកម្ពុជាយើង នោះគឺលោកឧកញ្ញា អ៊ុច សម្បត្តិ ដែលធ្លាប់បានសន្យាជាមួយមនុស្សជាទីស្រលាញ់ពេញបេះដូងរបស់ខ្លួនកាលពី១០ឆ្នាំមុនថា បងនឹងធ្វើឲ្យអូនក្លាយជាព្រះនាង ។ នេះបើយោងតាមផេកហ្វេសបុករបស់លោកឧកញ៉ា អ៊ុច សម្បតិ្តផ្ទាល់ ដែលបានសរសេរផុសភ្ជាប់ជាមួយរួបភាពមួយចំនួនកាលពីពេលថ្មីៗនេះ ។
បើតាមប្រភពខាងលើដដែលនេះបានឲ្យដឹងថា កន្លងមកលោកឧកញ្ញា អ៊ុច សម្បត្តិ និងលោកជំទាវ ហឹម ភ័ក្រ្ត គឺថាពុះពាជម្នះររាល់រាល់ឧបសគ្តិទម្រាំមានអ្វីៗដូចថ្ងៃនេះ។ អ្នកទាំងពីរមិនមែនជាអ្នកមានស្តុកស្តមឡើយ ព្រោះតែដើមឡើយគ្រួសារក្រីក្រ ហើយក៏មិនមែនជាវង់ត្រកូលអ្នកជំនួញអ្វីឡើយ។ ដោយហេតុតែនិស្ស័យផង និងទេពកោសល្យក្នុងការស្រលាញ់ការរកស៊ីជួញដូរផង ទើបបណ្តាលឲ្យលោកតស៊ូពុះពារគ្រប់បែបយ៉ាងដោយចាប់ផ្តើមមុខរបរលក់ប្រហឹតចៀននៅអតីតកន្លែងកម្សាន្តឌ្រីមលែន ។
បច្ចុប្បន្ននេះលោកឧកញ្ញាវ័យក្មេងរូបនេះ និងភរិយារបស់លោកគឺលោកជំទាវ ហឹម សុភ័ក្រ្ត កាន់តែមានប្រជាប្រិយភាព និងជោគជ័យខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈកាលក់ផលិតផលអនឡាញរបស់ខ្លួន ដែលមានសន្ទុះយ៉ាងខ្លាំង រហូតធ្វើឲ្យក្រុមហ៊ុនគ្រួសារកក់ក្តៅមានកំណើនតំណាងចែកចាយជាង១០ម៉ឺននាក់ទូទាំងប្រទេសកម្ពុជា ដែលជាសញ្ញាណដ៏ជោគជ័យគួរឲ្យកកត់សំគាល់ ដែលមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី ៕