ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok គ្រោងនឹងបង្កើតកម្មវិធី App ថ្មីដើម្បីទាក់ទាញអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ។ នេះបើយោងតាម សារព័ត៌មាន Digital Information World ដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថា គម្រោងកម្មវិធី App ថ្មី របស់ក្រុមហ៊ុន ByteDance នេះកំពុងស្ថិតនៅក្នុងផែនការ អភវិឌ្ឍន៍នៅឡើយទេ ដែលគ្រោងធ្វើឲ្យស្រដៀងគ្នាទៅនឹង Clubhouse ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅសហរដ្ឋអាមេរិក ។
កម្មវិធី App Clubhouse ដែលកំពុងពេញនិយមខ្លាំងនៅអាមេរិក ក្រោយពេលដែលលោក Elon Musk លើកយកមកនិយាយ កាលពីអំឡុងខែកុម្ភៈ ដោយក្នុងនោះអ្នកប្រើប្រាស់ចិន បានងាកមកប្រើកម្មវិធីនេះយ៉ាងច្រើន ដូចនេះទើបធ្វើឲ្យក្រុមហ៊ុន ByteDance សម្រេចបង្កើត Appថ្មី ដើម្បីទាញយកប្រជាប្រិយភាពវិញ ៕