ភ្នំពេញ ៖ ចង្ក្រាន បាយផ្ទះល្វែង មួយកន្លែងត្រូវ បាន អគ្គីភ័យឆាបឆេះ ខណៈពេលដែលម្ចាស់ដុតទៀន ទុក ចោលហើយ ទៅសែននៅផ្ទះម្ដាយដែលហេតុការណ៍នេះបង្កអោយ មានការភ្ញាក់ផ្អើល កាលពី វេលា ម៉ោង 1 និង 30 នាទី រសៀល ថ្ងៃ ទី 11 ខែកុម្ភៈ ឆ្នាំ 2021 នៅចំណុច ផ្ទះល្វែងលេខ 33 ភូមិ អូគីដេ សង្កាត់ អូរបែក ក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះដែលត្រូវឆេះ ឈ្មោះ ឡៅ ម៉េង ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរលក់ដូរ ។ តាមសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹង ថានៅមុនពេលកើតហេតុគេ ឃើញផ្ទះល្វែងខាងលើ ត្រូវបានម្ចាស់ចាក់សោទុក ចោលខណៈនោះ ស្រាប់តែមាន អគ្គិភ័យឆាប ផ្សែងហុយ ទ្រលោមបង្ក ឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ដែលកំពុងតែផឹកស៊ីនៅ ក្នុងឱកាស ថ្ងៃសែនបុណ្យចូលឆ្នាំ ប្រពៃណីជាតិចិន ។
ភ្លាម ៗនោះបង្កឲ្យ មានការ ភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំ គ្នា បានវាយទម្លុះទ្វាយកបំពង់ពន្លត់អគ្គីភ័យបាញ់ ពន្លត់ ។ ដោយនៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គីភ័យបាន ទៅ អន្តរាគមន៍ចំនួន ២ គ្រឿងបាញ់ពន្លត់អស់ទឹកចំនួន 1 រថយន្តហើយ ភ្លើងបានរលត់វិញនៅវេលា ម៉ោងប្រមាណ 1 និង 50 នាទី ។
ទាក់ទិនការកើតមាន អគ្គីភ័យនេះ ត្រូវបានម្ចាស់ ឲ្យដឹងថា បណ្ដាល មក ពីដុតទៀននៅជំនាងផ្ទះ លើទូរ ទឹកកក ហើយ ចាក់សោ ផ្ទះទុកចោលទៅ សែននៅផ្ទះម្ដាយនៅ ម្ដុំ គីរីរម្យ ។ចំពោះសម្ភាររួមមាន ៖ ទូទឹកកកទូដាក់ ចាន ទូរទស្សន៍ និង កង្ហារ មួយ គ្រឿងរួមទាំងសម្ភារៈ មួយចំនួនទៀតនៅចង្ក្រាន បាយត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឱ្យរងការខូចខាត ។ ទោះបីយ៉ាងណា ភ្លើងពុំ បណ្ដាលឲ្យឆេះរាលដាលធ្ងន់ធ្ងរនោះឡើយគឺគ្រាន់តែ របស់របរនៅក្នុងចង្ក្រានបាយតែប៉ុណ្ណោះ ៕