ព្រះសីហនុ៖ នៅចុងឆ្នាំ២០២១ខាងមុខនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឡើងវិញ ក្រោយលើកពេល១ឆ្នាំ កាលពីឆ្នាំ២០២០ ដោយ សារ តែផលប៉ះពាល់នៃវីដ-១៩។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យក្រុមការងារចាប់ផ្ដើមបង្កើតក្រុមការ ងារ អន្តរក្រសួង ដើម្បីធ្វើកិច្ចការនីមួយៗ ដើម្បីឱ្យពិធីបុណ្យសមុទ្រទាំងមូល ដំណើរការទៅ បានរលូនជោគជ័យ។ នៅក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៩នេះ ក៏មានកម្មវិធីសម្ដែងសិល្បៈ ព្រឹត្តិការណ៍កីឡា ការការពារសុខសន្តិភាព ការរៀបចំតុបតែងសោភ័ណភាពនៅតាមទីសាធារណៈ តាមឆ្នេរសមុទ្រ និងទីតាំងសំខាន់ៗមួយចំនួនទៀត ហើយលោករដ្ឋមន្ត្រី ក៏បានគាំទ្ររៀបចំឱ្យបានល្អប្រសើរ នូវវិថីម្ហូបអាហារនៅក្រុងព្រះសីនុផងដែរ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជុំរុញឱ្យផ្សព្វផ្សាយផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ ដែលមាននៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ សក្ដានុពលនៅតាមតំបន់ឆ្នេរសមុទ្រ នៅតាមកោះ និងឱ្យមានការនាំយកផលិតផលកសិកម្ម សិប្បកម្ម ផលិតផលពាណិជ្ជកម្មក្នុងស្រុក មកតាំងបង្ហាញក្នុងពិធីបុណ្យឱ្យបានច្រើនបំផុតផងដេរ៕