នៅពេលដែល មានការប៉ះទង្គិចគ្នារវាង Tuk tuk និង រថយន្តសេរីទំនើបមួយ បានក្លាយជារឿងវិភាគវែកញែកគ្នាជាច្រើន ក្រោយពេលមហាជនបានឃើញ។បែបនេះ ធ្វើអោយព្រះអង្គ មុនីរ៉េតដែល ធ្លាប់ប៉ះដើមផលនេះ បានបង្ហាញទស្សនៈយល់ឃើញ នឹងបង្ហាញមតិយល់ឃើញ។
នៅលើបណ្តាញសង្គមហ្វេសបុក របស់ព្រះអង្គ នី សុវណ្ណមុនីរ៉េត បានបង្ហោះរូបភាព Tuk Tuk ប៉ះឡានតម្លៃថ្លៃថា « 🙏នេះ ចំឡាន របស់ លោក បេី ជា ឡាន របស់ អ្នក ដ៏ទៃ តេីញោម គិត ដូចម្ដេច ទៅ ? 😇
-តើញាតិញោម គិតយ៉ាងណា? ហើយ ឡាន ទាំង នេះ ជា សទ្ធា ជ្រះថ្លា របស់ ញាតិ ញោម ដែល បាន ប្រគេន ជួន ខ្ញុំ ព្រះករុណា អាត្មា ភាព 🙏
-ហេតុអ្វីបានជា ម៉ូតូកង់៣ចូលចិត្តឡានសា រី ទំនេីបៗម្ល៉េះ ?
-សូមញាតិញោមប្រុងប្រយត្ន័ក្នុងកាបើកបរនឹងគោរពច្បាប់ចរាចណ៍ទាំងគ្នា🙏🇰🇭»៕
តបនឹងករណីនេះ លោកបងមុនីរ៉េត បានស្នើអោយ ពលរដ្ឋ ដែលបើកបរគួរតែមេត្តារិះគិត គោរពច្បាប់ចរាចរណ៍ គន្លងផ្លូវរៀងៗខ្លួន។ ពិសេសផ្នែក ម៉ូតូ កង់បី គួរណាស់យកចិត្តទុកដាក់បើប៉ះទង្គិច ពិបាកនឹងទាសំណងណាស់បើ នឹកដល់ផ្នែកជីវភាព។ ដូចនេះអ្នកខាតបង់គឺម្ចាស់ ឡានទំនើបត្រូវចំណាយថវិកាជួសជុលច្រើន ។ ដោយការពុំដាច់ចិត្តទាសំណងនេះហើយ ទើបពិបាកដល់ម្ចាស់ឡាន។ ដូច្នេះយោគយល់ មានសុជីវធម៌ទាំងអស់គ្នា។ មិនថាឡានទំនើបៗ ពោលគ្រប់យានយន្តទាំងអស់។
ព្រះអង្គ មុនីរ៉េត ត្រូវបានគេស្គាល់ច្រើនតាមរយៈសកម្មភាពមនុស្សធម៌រាប់ភ្លេច ។ ពិសេសផ្នែកកាកបាទក្រហមក៏លោកបងជួយគាំទ្រ។ ថ្មីៗនេះលោកបងទើបតែជួយដល់ អ្នកភ្លេងម្នាក់ដែលសម្រាកពេទ្យវះកាត់តម្រងនោម។ឯលោកបងវិញក៏ ទើបតែវះកាត់ជំងឺខ្លួនប្រចាំព្រះកាយដែរនោះ។