ភ្នំពេញ៖ សម័យកូវិដ១៩ កំពុងបន្តប៉ះពាល់វិស័យសិល្បៈឬជាពិសេស វិស័យភាពយន្តនោះ បែរជាតារាសម្តែងល្បីអ្នកនាង លី ម៉ារីណា លេចធ្លោក្នុងចំណោមតារាជាច្រើនទទួលបានការងារថ្មី ក្លាយទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនមួយជារបស់តារាប្តីប្រពន្ធមួយគូ។
ពិតអស្ចារ្យមែនសម្រាប់តារាសម្តែង លី ម៉ារីណា ក្នុងកម្មវិធីប្រកាសជាផ្លូវការក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ HK7 ដោយមានវត្តមានអ្នកសិល្បៈ តារាបង្ហាញម៉ូត តារាសម្តែង និង តារាល្បីៗជាច្រើនរូបជាសាក្សី កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគារ Dara Airport ។
អ្នកនាង អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 បានថ្លែងឱ្យដឹងថា អ្នកនាងពិតជា
សប្បាយចិត្តខ្លាំងណាស់នៅពេលតារា
សម្តែងល្បី អ្នកនាង លី ម៉ារីណា ដែលមានរូបសម្រស់ស្រស់ស្អាតរូបនេះ ព្រមក្លាយខ្លួនជាទូតសុឆន្ទៈតំណាង ផលិតផលថែរក្សាសម្រស់HK7 ជារាជនីកំពូលសម្រស់។
អ្នកនាងទុកចិត្តជាខ្លាំងលើតារាសម្តែង លី ម៉ារីណា ដែលនឹងសហការការងារច្រើនរួមគ្នាក្នុងការងារសង្គម និង សេដ្ឋកិច្ចកម្ពុជាឱ្យល្អប្រសើរទៅមុខ។ អ្នកនាងសង្ឃឹមថា តំណាងទូតសុឆន្ទៈ HK7 រូបនេះនឹងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានទំនុបចិត្ត និង ជឿទុកចិត្តលើតារាល្បី លី ម៉ារីណា។
សម្រាប់អ្នកនាង លី ម៉ារីណា បានថ្លែងឱ្យដឹងថា នេះគឺជាលើកដំបូងហើយដែលអ្នកនាង
សម្រេចចិត្តទទួលយកការងារជាតារាតំ
ណាងផលិតផលផ្នែកសម្រស់ ។ អ្នកនាងថាការសម្រេចចិត្តទទួលយកព្រោះតែអ្នកនាងបានសាកល្បងក្នុងការប្រើប្រាស់និងបានដឹង
ច្បាស់អំពីប្រសិទ្ធិភាពនៃផលិតផលនេះថា
ពិតជាអាចជួយឲ្យសម្រស់នៅតែក្មេងជាងវ័យ។
តារាស្រីរូបនេះបានបន្តថា នាងជឿកជាក់ខ្លាំងដែលផលិតផលថែរក្សាសម្រស់ HK7 ព្រោះតែនាងដល់ពេលនេះមានវ័យ៤០ឆ្នាំហើយ ដូច្នេះត្រូវតែការរបស់ល្អធានាពីគុណភាពពិតហើយនាងក៏មិនងាយៗទទួល
យកការងារឬតំណាងផលិតផលក្រុមហ៊ុនណាផ្តេសផ្តាស់ឡើយ។ HK7 គឺជាផលិត
ផលមានគុណភាពខ្ពស់ដែលអាចជួយឲ្យសម្រស់កាន់តែស្រស់សោភាលើកគ្រប់ផ្នែកទាំងផ្ទៃមុខ និងដងខ្លួន ដែលអាចប្រើប្រាស់បានទាំងបុរសនិងនារី។
សូមបញ្ជាក់ថា តារាសម្តែង លី ម៉ារីណា មកដល់ពេលនេះមានវ័យជាង៤០ឆ្នាំទៅហើយ ប៉ុន្តែបើនិយាយរូបសម្រស់វិញគឺថា ក្មេងៗសុំខ្មាស់ព្រោះតែស្បែករបស់នាងនៅតែសស្អាត។ ចំណែកផ្ទៃមុខរបស់នាង នៅតែស្អាតគ្មានស្នាមជ្រៀវជ្រួញ ដែលតារាស្រីលំដាប់កំពូលពូកែថែរក្សារូបសម្រស់។
សូមរំលឹកផងដែរថា អ្នកនាង អ៊ឹម សុគន្ធ ដែលជាអគ្គនាយិកាក្រុមហ៊ុន ផលិតផលថែរក្សាសម្រស់ HK7 ជាអតីតតារាបង្ហាញម៉ូតល្បីជួរមុខចាប់តាំងពីឆ្នាំ២០១០រហូតបានរៀបការជាមួយតារាសម្តែង លោក គង់ រ៉ាយុទ្ធ ទើបទុកការងារសិល្បះមួយឡែករួមគ្នាមករកស៊ីវិញបង្កើតមុខរបបជាច្រើន ក្រុមហ៊ុន៕