ភ្នំពេញ ៖ ផលិតកម្ម កាឡាក់ស៊ី ឡេងណាវ៉ាត្រា បានរៀបចំ ពិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ យ៉ាងអធឹកអធម៌ ដោយមានការចូលរួម ពីតារាល្បីៗ និងអ្នកជំនួញធំៗ កាលពីរាត្រី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ នាសណ្ឋាគារហ្គាឌិនស៊ីធី។
ការ ចាក ចេញ លោក ព្រាប សុវត្ថិ មិន មានមូលហេតុអ្វីទេ គឺ ជា ការ ព្រមព្រៀង ដោយស្ម័គ្រចិត្ត ជា មួយ ហង្សមាស ហើយ ទាក់ ទង នឹង រឿង ជម្លោះ ផ្ទៃក្នុង ក៏ មិនមាន ដែរ គឺ ជា ការ យល់ ព្រម ដោយ រាប់ អាន គ្នា ធម្មតា លក្ខណៈ ជា អ្នក សិល្បៈរួម អាជីព ។ លោក ព្រាប សុវត្ថិ ក៏បាន ជម្រាប ជូន ទស្សនិកជន ក៏ដូចជា អ្នកគាំទ្រ របស់ លោក ថា លោកនឹង មាន អ្វី ដែល ប្លែង ៗ បង្ហាញ នៅ ក្នុង ផលិត កម្ម កាឡាក់ស៊ី ហើយនឹង រិះរក អ្វី ដែល ថ្មី បម្រើស អារម្មណ៍ ទស្សនិកជន។
លោក ថា លោក បាន កាន់ ដៃ បណ្តើរ គ្នា ជាមួយ ហង្សមាស ពី ឆ្នាំ ១៩៩៧ គឺ ជាង ២៣ ឆ្នាំ នេះ មាន តែ ស្នាម ញញឹម និង ជោគជ័យ ជាមួយ គ្នា។ មក ដល់ ឆ្នាំ ២០២០ គឺ លោក មាន គោលដៅ មួយ សម្រាប់ ជីវិត។ គោលដៅ នេះ ជា អ្វី លោក ចង់ បាន និង ក៏ ស្រប តាម ចំណង់ចំណូល ចិត្ត របស់ លោក ផង ដែរ។ រួម រស់ ជាមួយ ផលិតកម្ម ហង្សមាស ជាង ២៣ ឆ្នាំ និង ការ សម្រេច ចិត្ត ចាក ចេញ មក រួម ទ្រនំ ថ្មី ជាមួយ ផលិត កម្ម ចម្រៀង របស់ សេដ្ឋី ឡេង ណាវ៉ាត្រា លោក ព្រាប សុវត្ថិ ប្រាប់ ថា ការ ចាក ចេញ នៅ ពេល នេះ គឺ ពោរពេញ ដោយ ស្នាម ញញឹម ហើយ ក៏ ជា ការ បែក គ្នា មើល ឃើញ គ្នា និង មិន អាច បំភ្លេច គ្នា។
កំពូល តារា ចម្រៀង ប្រចាំ ប្រទេស ប្រាប់ ថា រយៈពេលកន្លងមក នេះ លោក ទទួល បាន ការ គាំទ្រ និង មុខមាត់ ក៏ ដោយសារ តែ ហង្សមាស។ លោក មិន គិត ថា ចង់ ចាកចេញ ពី ហ្សងមាស និង មិត្ត រួម ការងារ ដែល បាន តស៊ូរួម ដំណើរ ជាមួយ គ្នា តែ ពេល នេះ ដល់ ពេល លោក ត្រូវ ចាកចេញ ដើម្បី សម្រេច គោលដៅ ស្វែង រក បទ ពិសោធន៍ ថ្មី លើ វិថី សិល្បៈ។ លោក ថា ការ បែក គ្នា នៅ ពេល នេះ ជា ការ បែក គ្នា ដោយ មើល ឃើញ ហើយ លោក នឹង នៅ តែ បន្ត រាប់ អាន និង ទំនាក់ទំនង គ្នា គ្មាន ថ្ងៃ ណា ប្រែប្រួល ទេ។
លោក បន្ថែម ថា ការ ចាកចេញ នេះ ក៏ មិន ទាក់ទង ទៅ កាច់ កុង គ្នា ក្នុង ក្រុមហ៊ុន រួម ទាំង ការ ផ្តល់ កញ្ចប់ លុយ ពិសេស ណាមួយ ពី ក្រុមហ៊ុន ថ្មី ដែល ធ្វើ ឲ្យ លោក សម្រេច ចិត្ត ចាកចេញ ។ លោក បញ្ជាក់ ថា លោក ធ្វើ អ្វី មួយ តែងតែ មាន គោលដៅ សម្រាប់ ខ្លួន ឯង។ ទាក់ទង ការងារ សិល្បៈ លោកបញ្ជាក់ ថា ទោះ បី ទៅ ដល់ ទីណា លោក នៅ តែ ចង់ បម្រើ អារម្មណ៍ និង នាំ អ្វី ថ្មីៗសម្រាប់ អ្នក គាំទ្រ ៕