ខេត្តកំពង់ធំ៖ករណីនេះបានកើតឡើង កាលពីវេលាម៉ោងម៉ោង10 នឹង10 នាទីថ្ងៃទី 30 ខែមិថុនាឆ្នាំ 2020 ខេត្តនៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ។
តាមការឲ្យដឹងពីសាក្សី ដែលបានដឹង ហេតុការណ៍ បានឲ្យដឹងថា ស្រុកតាំងគោក គឺជាស្រុកទើបតែបង្កើតថ្មី មានកើតហេតុ អំពើហឹង្សាដោយ ចេតនា ដោយមានអាវុធ កាំបិតប៉ាំងតោ សម្រាប់ ប្រើប្រាស់ ជាអាវុធ
ក្នុង ករណី នេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ28ឆ្នាំមុខរបធ្វើប៉ូលិសចរាចរ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ចំណែក ភាគី ម្ខាងទៀត.ជា ប៉ូលិស ចរាចរណ៍ ដូចគ្នា បានយកកំបិតប៉ាំងតោ កាប់ទៅលើជនរងគ្រោះដែលមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុសអាយុ33ឆ្នាំ.មុខរបធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុង ករណី អំពើហឹង្សានេះ លោកប៉ូលិស សំបូរស្នេហ៍ ឈ្មោះ ខៀន សុខល័ក្ខ ត្រូវ បានស្រីកំណាន់ ឈ្មោះរិទ្ធ ស្រីនាង កាត់អាអូនតូច (ប្រដាប់ភេទ) វិសដាច់ខានបន្តពូជ និងថែមមួយកាំបិតចំភ្លៅ ទុកជាការប្រមាន ដល់ បងបុរសៗ ដែល ចូលចិត្តភ្លក់សម្លម្ជូរផង កកូរផង ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈ នេះកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក បារាយណ៏ សន្ទុក ចំណែកជនសង្ស័យក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល ករណីខាងលើនេះលោកសន តាល់ អធិការស្រុកតាំងគោក បានឲ្យដឹងថា លោកពុំហ៊ានផ្តល់ព័ត៌មាននោះទេ សូមឲ្យ ទាក់ទង សួរលោក ស្នងការទៅ ចំណែកលោក អ៊ុក កុសល ស្នងការ នគរបាល ខេត្ត កំពង់ធំ ពុំលើកទូរស័ព្ទ ជាហេតុ ធ្វើ ឱ្យ ពុំមានការ បំភ្លឺក្នុងករណី ប៉ូលិសស្រី កាត់អាអូនតូច របស់ប៉ូលិសប្រុស។