ម្តាយអ្នកបាង ឌួង ហ្សូរីដា ពិធីការិនីប្រកបដោយជំនាញច្បាស់លាស់ និងជាកូនតស៊ូមើលថែម្តាយ បាននិយាយរៀបរាប់អំពីស្ថានភាពជំងឺ មហារីកមួយ ដោយបានចំណាយពេល មិនតិចខែទេនៅព្យាបាលនៃស្រុកថៃ។ ម្តាយដ៍តស៊ួនេះ បានអំណត់ណាស់ ហើយរមែងស្តាប់បង្គាប់បញ្ជា តាមពេទ្យប្រាប់ជានិច្ច។ វិដេអូដែលរំលេចឡើងនេះ ម្នាក់ៗក្តុកក្តួលហើយ ក៍ត្រេកអរបំផុតនូវពេលឃើញវាសនាល្អ របស់អ្នកម្តាយហ្សូរីដានៅតែ មានហើយបន្តមើលឃើញស្រុកខ្មែរដែលកំពុងរីកចម្រើន។
បើគិតពីអារម្មណ៍របស់ ឌួង ហ្សូរីដា វិញ ស្ទើរតែពេញមួយ ជីវិតជាយុវវ័យរហូតខ្ទង់ជិត៤០ឆ្នាំ លះបង់សព្វយ៉ាងហើយ ជួយមើលថែគ្រួសារ និងសង្រ្គោះអាយុជីវិតអ្នកម្តាយ ដ៍ថ្លៃថ្លា។ កញ្ញា និង ប្អូនៗ២នាក់ទៀត បានតស៊ូជួយគ្នា មិនហ៊ានដើរសប្បាយលើសកម្រិតឡើយ ខ្លះងាកទៅមើលម្តាយថែទាំ ដូរវេនគ្នា។ លើកលែងតែហ្សូរីដាម្នាក់គត់ ដែលឈ្មុលហើយនៅខំរកសុី តាមរយៈជំនួញលើអនឡាញ។ អ្នកណាៗក៍ថា ហ្សូរីដា ជាស្ត្រីដ៍ពូកែ មិនចុះចាញ់ឧបសគ្គ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបងប្អូន និងម្តាយ។ អត់ពីលោកឪពុកទៅហ្សូរីដា គឺជាបង្គោលម្នាក់ដ៍រឹងបុឹងហើយក្រាញ ននាល ។ បើរំលឹកពីខ្ទង់ចំណាយវិញ ហ្សូរីដា ចាយថវិកាមិនតិចទេ ក្នុងការរំដោះជំងឺអ្នកម្តាយ អោយចេញពីមហារីកូនកណ្តុរមួយនេះ។
ម្តាយហ្សូរីដា វិញគ្មានអ្វីក្រៅពីសេចក្តីរំភើប ដែលឃើញកូនៗ ដើរគន្លងធម៌ល្អ មិនធ្វើអោយបារម្មណ៍ ហើយចេះគិតគូម្តាយ។ អ្នកស្រី គ្មានអ្វីក្រៅពីការជូនពរអោយ កូនៗជួបរឿងល្អៗ ក្នុងឆាកជីវិត ទៅណាមកណា ព្រះតាមជួយថែរក្សា គ្រប់ពេលវេលា។ នេះជាគម្រូមួយ ដល់កូនៗទាំងឡាយ ដែលភ្លេចខ្លួន ហើយគួរងាកមកមើលព្រះរស់នៅ ក្នុងផ្ទះអោយច្រើន និងផ្តល់ស្នាមញញឹម អោយបានច្រើន តាមតែអាចធ្វើបាន។