កុល ដាវី និង សុខ រក្សា បានខកចិត្តម្តងហើយ ដោយបរាជ័យរឿង មិនបានកូនតស៊ូនៅ ដំបូងព្រោះរលូត។ មកទល់ពេលនេះ ដាវី និង តារាចម្រៀង សុខ រក្សា មានភាពរីករាយវិញ ដោយសារដាវី រវល់ពពោះ មើលថែសុខភាពណាស់ព្រោះ មិនយូរមិនឆាប់ដាវី កើតបានកូនស្រីម្នាក់ ដែលនាងនិង ស្វាមីចង់ឃើញ និងរង់ចាំយូរមកហើយក្រោយរៀបការមិនតិចឆ្នាំ។កុល ដាវី បានពពោះកូនស្រីជិត៧ខែទៅហើយដែល នាងនឹងត្រូវសម្រាលនៅដើម ខែ មេសាឆ្នាំ ២០២២ ខាងមុខនេះ។លោកសុខ រក្សា ស្វាមីរបស់ដាវី បានប្រាប់តាមទូរស័ព្ទ ថាពេលនេះភរិយារបស់លោកនិងកូនស្រីគឺ មានសុខភាពល្អ ប្រសើរ ដូចគ្នា។រក្សា បន្ថែមថាចំពោះអារម្មណ៍វិញទាំងរូបលោកនិងដាវី គឺសប្បាយចិត្ត រីករាយខ្លាំង ណាស់ ដែល បានកាដូមិនអាចកាត់ថ្លៃបានជាកូនស្រីនៅពេលនេះ។
កុល ដាវី បានរៀបការកាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៩ ជាមួយតារាចម្រៀងលោកសុខ រក្សា ហើយក្រោយក្លាយទៅ ជាប្ដីប្រ ពន្ធគ្នាជាង២ឆ្នាំនេះអ្នក ទាំង២ចាប់ដៃគ្នារកស៊ីមានជីវភាព ធូធា ខ្លាំងដូចជាមានផ្ទះ២កន្លែងនិងជិះរថយន្ដល្អៗ។ប៉ុន្ដែកាល ពី ខែតុលាឆ្នាំ២០២០ ដាវី-រក្សា បានជួបរឿងខកចិត្តធំម្ដងរួចទៅហើយព្រោះតែកូនក្នុងផ្ទៃរបស់ដាវី ទើបមានបានប៉ុន្មាន សប្ដា ហ៍ ប៉ុណ្ណោះក៍បាត់បង់ទៅវិញទើបធ្វើឲ្យប្ដីប្រពន្ធតារា១ គូនេះសោកស្ដាយគ្មានអ្វីប្រៀប បាន ឡើយ។ពេលនោះលោករក្សា បាន ប្រាប់ថាដោយសារតែដាវី ប្រឹងធ្វើការខ្លាំងពេកទាំង ការ ងារសិល្បៈ និងលក់ផលិតផលតាមOnline ទើបបណ្ដាល ឲ្យ មិនមាន ពេលគ្រប់គ្រាន់ថែរក្សារ សុខភាព ឲ្យបានល្អ។ប៉ុន្ដែសម្រាប់ការមានកូនលើកទី២នេះលោករក្សា បានអះអាងថាដាវី ត្រូវផ្អាក ថតសម្ដែងកុនដល់ទៅរយៈពេល២ឆ្នាំឯណ្ណោះ ដើម្បីបំប៉នសុខភាពឲ្យបានល្អ ទាំង ម្ដាយ និងកូន ខណៈរូប លោកគឺត្រៀម ខ្លួន ទទួលបានកូនស្រីដ៍គូរឲ្យស្រលាញ់ នៅពេលខាងមុខ នេះហើយ។ប៉ុន្ដែលោករក្សា អះអាងថាក្រោយដាវី សម្រាលកូនរួចនា ពេល ខាងមុខនេះគឺមើល ទៅតាមសុខភាពនិងពេល វេលា ជាក់ស្ដែងទើបសម្រេចចិត្តធ្វើទៅតាមពេលវេលា រឿងការងារ សិល្បៈ សារជាថ្មីឡើងវិញ។