ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍នូវសម្រស់ក្មេងស្រី សំអុល អែនណា អូមី ដែលជាកូនអ្នកចំការធម្មាតាម្នាក់ដែលគេដឹងថាមានស្រុកកំណើតនៅឯខេត្តកំពតឯណោះ មានមហិច្ចតាចង់ក្លាយជាកញ្ញាឯកតំណាងប្រទេស ទៅប្រគួតលើឆាកអន្តរជាតិ។ ដោយបច្ចប្បន្ន អែនណា ទើបតែវ័យ១៥ឆ្នាំប៉ុណ្ណោះ និយាយពីសម្រស់វិញពិតជាស្រស់ស្អាតសមសួនណាស់ និងមានទាំងសមត្ថភាពអាចនិយាយភាសារចិន និងអង់គ្លេសបានល្អទៀតផង។
បើតាមប្រភពមួយបានបញ្ជាក់ថា ប្អូនស្រីសព្វថ្ងៃកំពុងតែសម្ងំហ្វឹកហាត់ជំនាញសិល្បះផ្ទែកដើរម៉ូត ព្រោះតែចិត្តស្រលាញ់និងចង់ក្លាយជាកញ្ញាឯកតំណាងប្រទេសទៅប្រគួតប្រជែងលើអន្តរជាតិនាពេលអនាគត់ ។ ជាងនេះទៅទៀតប្អូនស្រី អែនណា ក៏ជាបេក្ខភាពម្នាក់ចូលរួមប្រលងក្នុងកម្មវិធីប្រកួតសម្រស់ Online តាមរយ:រូបថតសំរាប់អ្នកដែលមិនធ្លាប់ប្រឡូកវិស័យសិល្បៈ STARS PHOTO CONTEST Season 2 របស់ក្រុមហ៊ុន CIM ផងដែរ៕