មហាជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលបានឃើញព័ត៌មានដែលត្រូវបានផ្សព្វផ្សាយពេញសង្គមហ្វេសប៊ុកដែលតារាកំប្លែងនាង ខ្ញុង បានសារភាពថា នាងបានធ្លាក់ចូលក្នុងបំណាល់វណ្ឌករហូតប្រមាណ៥០មុឺនដុល្លារ រហូតគ្មានលទ្ធភាពបង់ ឈានដល់ការមកប្តឹងខ្លួនឯងទុកជាមុន។
ហេតុនេះបានកើតឡើងមិនបានប៉ុន្មានសប្តាហ៍ ក្រោយពេលតារាសម្តែងអ្នកនាង សឿ សុធារ៉ា បានប្រកាសពីឈ្មោះអ្នកនាង ខ្ញុង ថាបានជំពាក់លុយតុងទីនមិនព្រមសង។យ៉ាងណាទំនងជាទឹកហូរចូលដល់ច្រមុះ ហើយក្រដាសមិនអាចខ្ជប់ភ្លើងបាននោះនៅទីបំផុតនាង ស្រេង សុកាន់ដា ហៅខ្ញុង ក៏បានសម្រេចទម្លាយរឿងរ៉ាវថាខ្លួនពិជាជំពាក់គេវណ្ឌកមែន។
បើតាមរយះបទសម្ភាសន៍តាមបណ្តាញសារព័ត៌មាននៅក្នុងស្រុកនានាក្នុងពេលដែលមកដាក់ពាក្យប្តឹងខ្លួនឯងនៅតុលានាង ខ្ញុង បានលើកឡើថា នាងបានសម្រេចមកដាក់ពាក្យប្តឹងខ្លួនឯងនាពេលនេះ គឺដោយមករៀរាប់ប្រាប់តុលាការពីម្ចាស់បំណុលទាំងអស់ដែលនាងបានជំពាក់អោយតុលាការដឹងទុកជាមុន ព្រោះនាងបានប្រកាសពីក្ស័យធនរបស់នាងហើយ។នាងបញ្ជាក់ថា រហូតមកទល់ពេលនេះនាងសារភាពមិនអាចមានលទ្ធភាពសម្រាប់បង់ការប្រាក់អោយម្ចាស់បំណុលដ៏ច្រើនបានទៀតទេ ហើយនាងនឹងទទួលយកប្រសិនបើនាងត្រូវជាប់ពន្ធនាគារដោយសាររឿងនេះ។នាងថា នាងសុខចិត្តជាប់ពន្ធនាគា ដោយមិនសុខចិត្តអោយគេមើលងាយបង្ខូចកិត្តិយសនាង ដោយចោទប្រកាន់ថា នាងគេចវេមិនព្រមសងបំណុលគេនោះឡើយ។ នាងមិនដែលគេចវេសមិនចង់សងបំណុលដែលជំពាក់គេនោះឡើយ ហើយដោយសារតែមិនចង់អោយគេបរិហាកេរជាសាធារណះនេះហើយបានធ្វើអោយនាងជំពាក់កាន់តែធ្ងន់បែបនេះ។នាងថា ដំបូងនាងខ្ចីគេត្រឹម២ទៅ៣ពាន់ដុល្លារទេ តែដោយសារការរកសុីចេះតែលង់ ហើយមិនចង់អោយម្ចាស់បំណុលគេផ្សព្វផ្សាយបញ្ចេញឈ្មោះនាងនោះទើបនាងបានរត់ទៅខ្ចីគេផ្សេងទៀត ដើម្បីបានសងបំណុលចាស់សិន។
ស្របពេលបងប្អូន និងអ្នកសិល្បៈជាច្រើន ខំផ្ញើថវិកា ជួយខ្ញុង ស្រាប់តែគេឃើញ ម្ចាស់ហាងម៉ូតូ ល្បីឈ្មោះ Pich Pich Shop បានជួយ លើកទឹកចិត្ត ហើយផ្តាំពាក្យពេចន៍ មួយចំនួនថា « ប្អូនសូមចូលរួមចំណែកជួយបង500$ហេីយលុយដែរបងនៅខ្វះប្អូន 2400$ប្អូនមិនយកពីបងទេ 🥺យេីងគួរជួយអ្នកទីទាល់ក្រពិតមែន តែគាត់ទឹកដល់ច្រមុះហេីយ ។ឃេីញ និងភ្នែក អ្នកណាចង់បែបនេះព្រះអេីយ 😢មនុស្សម្នាក់ដែលតែងតែធ្វេីអោយយេីងសេីច 🙏🏽សៗណាបងស្រីគោរពភាពក្លាហាន ទទួលស្គាល់ការពិតរបស់បង! តស៊ូបន្តណាបង 🦾♥️ យាងណាក៏សុំជាកំលាំងចិត្តដល់គាត់ លេីកទឹកចិត្តគាត់កុំជេរថាគាត់🙏🏽»។